ឆុតម្ដងម្កាលដែរ!

ស្តង់ដារ

ចាំទេ! ការលើកមុននោះ ខ្ញុំបានបង្ហោះក្ដីសុបិនរបស់ខ្ញុំមួយ ដែលមានចំណងជើងថា៖ ក្ដារគំនូរអេឡិចត្រូនិច។ កាលណោះ មានអ្នកចូលរួមផ្ដល់យោបល់ជាការជូនពរ ពីរបីនាក់ដែរ។ ខ្ញុំចាំបានគឺមានដូចជា Panda , បងភារៈ  និងបងហនុមាន។

ក្រោយពីថ្ងៃនោះមក ខ្ញុំក៏ចេញទៅស្វែងរកតាមបំណង នៅពេលទំនេរ។ ខ្ញុំសួរមជ្ឍមណ្ឌលធំៗអស់រលីង សុទ្ធតែមិនមាន លើកលែងតែ OI computer គេនិយាយថា ពីមុនមាន តែឥឡូវអស់ពីស្តុក។ អស់សង្ឃឹមរលីង!!! ខ្ញុំក៏ចាប់ផ្ដើមត្រៀមបង្វែរ លុយនោះទៅទិញហ្គីតាម្ដង! គាប់ជួន ហ្គីតាដែលខ្ញុំរកទិញនោះគឺ មានតែជជុះ។ ខ្ញុំចង់បានថ្មីហើយល្អ ស្រួលប្រើ ព្រោះប្រហែលត្រូវប្រើរហូតក្នុងការសរសេរបទភ្លេង នៅពេលទំនេរ ប៉ុន្តែត្រូវបរាជ័យជាថ្មី។

ជាចៃដន្យ ដោយយាយរបស់ខ្ញុំកំពុងឋិតនៅ ប្រទេសថៃពិនិត្យសុខភាព តែពីរនាក់មីង ទើបពូបង្កើតរបស់ខ្ញុំត្រូវ ចេញទៅថៃ។ ណា គាត់ចង់ឡើងទៅថៃដើម្បីមើលឥវ៉ាន់យក​មកលក់បន្ថែមផង ទើបឱកាសពេលនោះហុចមកដល់។ ខ្ញុំក៏សាកផ្ញើគាត់លោមើល! ម្ដងនេះ ខ្ញុំនិយាយផ្លូវពីរដូចបំណងដែរ ថាបើសិនTabletទាំងនោះថ្លៃ ឬពិបាករកពេក សូមពូជួយទិញហ្គីតាណាសមតម្លៃល្មមៗឲ្យខ្ញុំមក ព្រោះរបស់នៅស្រុកគេ ទោះជជុះក៏ ល្អជាងនៅស្រុកយើងបន្តិចដែរ អារឿងគ្រឿងភ្លេងហ្នឹង។ ពូខ្ញុំចិត្តល្អណាស់ គាត់ក៏ជួយ​ស្វែងរកតាមបំនងនោះឲ្យ តែខ្លាចខ្វះក៏ខ្ចីលុយម៉ាក់បន្ថែម។

ជិត៣ ទៅ៤ថ្ងៃក្រោយមក,

រសៀលថ្ងៃទី១២ មីនា ឆ្នាំ២០១១, លេខក្រៅប្រទេសមួយបានចូលមកក្នុងអេក្រង់ទូរស័ព្ទ ខ្ញុំ។ ខ្ញុំលើកនិយាយ ដោយដឹងថាជាពូរបស់ខ្ញុំ។ គាត់បានឲ្យដំណឹងថា គាត់បាន​ប្រទះ មួយហើយ វាមានទំហំធំជាងបាតដៃគាត់បន្តិច។ ខ្ញុំក៏តាំងប្រាប់គាត់ថាមិនអីទេ យកមក ព្រោះតាមការស្ដាប់ពូពណ៌នាទៅដូចអស់ហើយ តែខ្ញុំក៏ផ្ដាំឲ្យគាត់ពិនិត្យដែរ ប៉ុន្តែ តម្លៃនោះមិនដូចប៉ងទេ គឺលើសដល់ទៅតម្លៃយកទៅប្រមាណ៣០$ជាងឯណោះ។ ដំបូងរាងរារែកដែរ តែពូថាពូថែមលុយឲ្យ ក៏អូខេទៅ។

យប់ថ្ងៃដដែរពូក៏បង្ហោះរូបថតតាមFacebookមក៖

 

Uncle+Mum+Me=My goal

Uncle+Mum+Me=My goal

 

ខ្ញុំមើលវាហើយរីករាយយ៉ាងខ្លាំង តែសង្ឃឹមតែ៣០%ទេ ព្រោះវានៅថៃនៅឡើយ។

ថ្ងៃ១៥ ខែមីនា ក៏ឈានចូលមកប្ដូរវែន ពន្លិចអស់អារម្មណ៍រង់ចាំ។ ខ្ញុំស្ទើតែភ្លេចហើយ ថាពូចុះយន្តហោះថ្ងៃនេះ ទាល់តែយាយប្រាប់ទើបដឹង។ យាយបានប្រាប់ខ្ញុំថា ពូចុះយន្តហោះ ថ្ងៃនេះប្រហែលម៉ោង៧ជាង។ ខ្ញុំឮដំណឹងរួចហើយ ក្នុងចិត្តអរព្រួច។ ណា រាងនឹកពូដែរផង!!! យ៉ាងក៏ដោយ ក៏នៅតែធ្វើការដដែរ។

ខ្ញុំចេញពីធ្វើការម៉ោង៨ជាងទៅហើយ ទើបដល់ផ្ទះ។ ដល់ផ្ទះ យាយបានប្រាប់ថា គេពន្យាជើងយន្តហោះហើយ។ ខ្ញុំឯណេះ ឆ្ងល់ និងភ័យតិចទៅ ព្រោះថ្ងៃនោះ រដ្ឋាភិបាលអន្តរជាតិ បានប្រកាសមិនឲ្យត្រូវទឹកភ្លៀង ព្រោះមានជាតិអាស៊ីត ដែលបានជះឥទ្ធិពលពី ប្រទេសជប៉ុនមក។ នៅភ្នំពែញអត់ភ្លៀងទេ តែបាំងកកវិញ គឺយន្តហោះត្រូវផ្អាក។ ខ្ញុំក៏រំងាប់ការរង់ចាំចោល ដោយផ្ញើសារជូនពរពូឲ្យុធ្វើដំណើរ សុខសប្បាយ។

ជាភ័ព្ទ យាយប្រាប់ថា តាមពិតពូចុះម៉ោង៩ជាងនេះហើយហើយ!! ខ្ញុំក៏សប្បាយចិត្តយ៉ាងខ្លាំង រហូតដល់ពូមិននៅ ទៅយកដល់ក្នុងបន្ទប់គាត់ទៀត ឡើងពិបាកចិត្ត ភ្លេចគិតដល់សុជីវធម៌អស់រលីង។ ខ្ញុំក៏ផ្ញើសារសុំទោសពូ។ ថ្ងៃនោះទៀតសោត ម៉ាក់ខឹងខ្ញុំយ៉ាងខ្លាំង ព្រោះគាត់ហត់ពេក ហើយខ្ញុំអាល័យតែ រវល់ រវល់នៅកន្លែងធ្វើការ។

ស្អែកឡើងខ្ញុំចេញទៅកំពង់សោមបាត់ទៅ! សាកបានតែម៉ាភ្លែតប៉ុណ្ណោះ។ លុះមកពីកំពង់សោមវិញទើបសាកម្ដងទៀត ខាងក្រោមនេះជារូបភាព អនុស្សាវរីយ៍៖

 

Pahna Cartoon

Pahna Cartoon by Pahna

 

នេះជារូបភាពនៃការគូរសាកល្បងរបស់ក្ដារគំនូរអេឡិចត្រូនិចរបស់ខ្ញុំ។ 🙂 ដូច្នេះ សូមសម្រេចថា ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១១ គឺជាថ្ងៃដែលខ្ញុំសម្រេចបាន សមិទ្ធិផល ប្រចាំឆ្នាំរបស់ខ្ញុំមួយហើយ។  សូមអរគុណពូBenny Seang ធំៗ និងអ្នកម៉ាក់សំណព្វចិត្ត​របស់កូន ព្រមទាំងលោកប៉ាជាទីគោរពរបស់កូនសម្រាប់ការសម្រេចមួយនេះ។ មួយវិញទៀត សូមអរគុណបងៗ និងមិត្តៗទាំងឡាយដែលបានជូនពរ។

សូមអរគុណ!!!

Advertisements

5 responses »

  1. ង៉ៃមុន ខ្ញុំបានចូលប្លុកបញ្ញាដែរ ដើម្បីរកពាក្យ Tablet ស្អីនោះ (អត់ដឹងអង់គ្លេសគេថាម៉េច x_x) ហើយងាកមករកលើ eBay ឃើញមានស្អាតៗច្រើន គ្រាន់តែតម្លៃហ្នឹងពិបាកនិយាយបន្តិច ក៏លេងគិតទៅ គឺវាហួសលិទ្ធភាពនឹងគិត 😀 😀 ហើយបោះបញ្ញាខាងលើវិញ ឃើញតែដាក់ដប់ម្ភៃភាគរយ មិនដាក់តម្លៃពិតផង 😀 😀 សុំទោសព្រោះចង់ដឹងមែន! បញ្ញា មានគំនិតសិល្បៈគ្រាន់បើតើ គូសបានស្អាតទំនងមើល។ ខ្ញុំសំរាប់ឥឡូវមិនជាចាំបាច់ប្រើវាទេ តែចិត្តចេះតែចង់ ពិបាក! ចង់សាកអារកម្មវិធីនេះ (youtube)រាល់ថ្ងៃកាន់តែmouseមួយហ្នឹងឡើងសឹកអស់ដៃមួយចំហៀងហើយ 😀 😀 អបអរសាទរដែលបញ្ញា ទទួលបានការសំរេចបំណងមួយនេះ 😛 😛

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s