បទបរិយាយ៖ ឆ្កែលូកណ្ដាលថ្ងៃ

ស្តង់ដារ

អរគុណជាមុនដែលបានចូលមើល! ពិសេសអរគុណ អ្នកដែលមិនមែនអាប។

ធម្មតា តាមជំនឿខ្មែរពីដើម ឲ្យតែឮឆ្កែលូកណ្ដាលអាធ្រាត គឺមានន័យថានៅតំបន់នោះ នឹងមានខ្មោចព្រាយបិសាចឆ្លងកាត់តំបន់នោះជាមិនខាន។

ប៉ុន្តែដោយឡែក ថ្ងៃនេះស្រាប់តែចៃដន្យអី មានមនុស្សម្នាក់ប្រាប់ខ្ញុំថា មានឆ្កែមួយក្បាលនិងខ្មោចដែលមនុស្សសមញ្ញគ្រប់គ្នា​អាចមើលឃើញមួយ បានមកលូពាសវាលពាសកាលកណ្ដាលថ្ងៃត្រង់ជេស ដោយខ្លួនវាបានមើលឃើញខ្មោចនោះ គិតថាខ្មោចនោះមើលឃើញតែវា ហើយលូប្រកាសប្រាប់គេទាំងអត់មើលថ្ងៃត្រង់ ពន្លឺពេញមេឃ។ ឆ្កែនេះខ្វាក់មាន់ហើយមើលទៅ! ឆ្កែលូ អើយលូ! លូគិតថាមិនឃើញមនុស្សមកដេញថាមនុស្សភ្លើ អត់ដឹងអី។

តែកុំភ្លេចថា មានថ្ងៃមួយនោះ មនុស្សទ្រាំមិនបានពេក ក៏ទាញដំបងសំពោងដីបង្អើរ តែឆ្កែគិតថាមនុស្សភ្លើវៃខុស។

កុំឃើញមនុស្សមិនវៃថាមនុស្សភ្លើវើយ!

 

Advertisements

8 responses »

    • ខ្ញុំឈប់ចូលពាក់ព័ន្ធនឹងអ្នកដែលមិនស្ដាប់ហេតុផលទាំងនោះហើយ កុំភ័យអីបង!!! នេះគ្រាន់តែជាប្រតិកម្មអារម្មណ៍ខ្ញុំ ចំពោះអ្នកដែល និយាយចំឈ្មោះខ្ញុំទេ។ ខ្ញុំមិននិយាយចំឈ្មោះជាការសំណាងហើយ។ គេហ្នឹងនិយាយអត់មានមូលដ្ឋានច្បាស់លាស់ទេ តែអះអាងដូចពូកែណាស់!!! តែអរគុណបង!

  1. នរណាធ្វើឲ្យទាស់ចិត្តហា បញ្ញា? ថ្ងៃនេះ ខ្ញុំទើបតែចូលមកឃើញថាកំពុងកើត ស្ត្រេសខ្លាំងណាស់…… បើមិនអីចឹងទេ បញ្ញាអាចទៅស្ទូចត្រីដើម្បីបំបាត់អារម្មណ៍តាងតឹងចោល

    • គេមិនធ្វើឲ្យទាស់ចិត្តទេ​ តែគេមិនគោរពសិទ្ធិដល់អ្នកដទៃ។ ប៉ុន្តែឥឡូវ ខ្ញុំឈប់ខ្វល់ខ្វាយហើយបងអរគុណ!!! ^^ ម្យ៉ាងដែរស្ទូចត្រី តែខ្ញុំចូលចិត្តស្ដាប់ចម្រៀងជាង!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s