សុបិនយក្សមួយរបស់ខ្ញុំ៖ Violin;Guitar;7D;MacBook to B(Back)Car

ស្តង់ដារ

បំណងវាតូចទេ តែចិត្តវាធំ!

ដូចចៅចាក់ស្មុគចឹង! លើកមុន សុបិនចង់បាន Tablet Mouse។ ឥឡូវបានហើយ ហើយក៏កំពុងប្រើវាដែរ តែឥឡូវហ្នឹងទៀតហើយ។ ទៀតហើយមែន តែលើកនេះ វែងតិច… ចង់និយាយថា ឥឡូវកំពុងចាប់ចិត្តមែនទែនហើយជា Cannon 7D និង MacBook Pro ព្រោះខ្ញុំអាចប្រើវាសម្រាប់ថតវីដេអូក៏បាន! ឯ MacBook ហ្នឹងអាច ប្រើសម្រាប់កាត់វីដេអូ និងកម្មវិធីDesignផ្សេងៗបាន។ ល្មមម៉ារកស៊ីស្រួល! តែខ្ញុំត្រូវមើលស្ថានភាពសិន ព្រោះបើសិនជាពិភពលោកប្រែប្រួល ចេញសេរីក្រោយ ហើយឡូយជាងហ្នឹង ប្រហែលជាសុបិននោះ នឹងដូរទៅតាមហ្នឹងហើយ។ ថាចិត្តរេក៏បាន តែរេចុះ ព្រោះស្មោះអស់តម្លៃ :D។

ជាការពិតចាប់ចិត្តយូរដែរ តែមិនហ៊ានមាត់ ព្រោះយើងវាគ្មានសមត្ថភាព តែគ្មានសមត្ថភាព មិនមែនមានន័យថា មិនអាចសុបិនបានឯណា មិនចឹង? ព្រឹកនេះ ងើបមកស្រាប់តែសម្រេចចិត្តមួយក្ដឹង!!! ថាដូចជាហេវ 7D និង MacBook យ៉ាងម៉េចទេ ^^។ ចឹងបានជាចូលមកកត់កំណត់ហេតុថ្មីហ្នឹងណា។

យូរតិចចុះ តែខណៈនេះ ខ្ញុំក៏គួរនឹងសម្រេចអាខ្លីៗឲ្យបានសិនដែរ គឺឥឡួវកំពុងបេតី វីយោឡូង និង ហ្គីតា សាំ។ មិនដឹងគួរយកអាមួយណាមុនទេ ព្រោះបើយក ហ្គីតា សាំ កំពុងរៀនស្រាប់ តែបើយកវីយោឡុង ក្រែងលោ យកមករៀនបានចេះ តំណាលគ្នា ប្រាក់គិតទៅមានសម្រាប់តែម៉ាប្រភេទ បើទិញហ្គីតា ស្ដាយ វីយោឡួង ធ្វើម៉េចទៅចឹង?

Classic Guitar ក្នុងសុបិន

Classic Guitar ក្នុងសុបិន

តែសំខាន់ ម៉េចម៉ា ម៉ែ (ចួល)ស្ដីឲ្យ ដល់អាឡូវហើយ!! មិនអីទេ! សម្រេចហើយ ថានឹង មើលវីយោឡូងមុនចុះ ហើយចាំមើល ហ្គីតា ព្រោះនឹងមានគ្រប់សម្រាប់ ហ្គីតា ត្រៀមយូរដែរហើយ។ ^^ ពីរហ្នឹងថ្លៃប្រហែលគ្នា តែហ្គីតាប្រហែលជាបានអាល្អជាង វីយោឡូង!

បន្តិចទេ តែអាឡូវ បែកអូរហូរស្ទឹងហើយ! សម្រេចសម្រួចទៅ ម៉ែថា ត្រូវតែទិញឡាន… មិនមែនទេអ្ហី? ធំជាងមុនទៀតហើយ… ថាអួតក៏បានដែរ តែនិយាយឲ្យអស់តឹងទ្រូង!! គាត់ឲ្យខ្ញុំ បេតីរថយន្តវិញ ព្រោះវាសុវត្ថភាពជាងម៉ូតូ។ ទោះយ៉ាងណា ពីរឆ្នាំទៀតណោះ ទើបសុបិនចុងក្រោយរបស់ខ្ញុំលេចរូបរាង។

រ៉េច្រើនមែនខ្ញុំ! ^^

ម៉ោះមើលរូបលេងៗតិចទៅ!!!!! ^^’

សុបិន MAC

សុបិន MAC

ទឹកថ្លា, ថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០១១ វេលាម៉ោង ៥ព្រឹក

សុបិន Cannon 7D

សុបិន Cannon 7D

Advertisements

6 responses »

    • ហិហិហិហ!!! សង្ស័យលឿនទៀតណាបង ហនុមាន! 😀 បើអត់ក៏អត់ទៅ!!! មិនខ្វល់ទេ ហិហិហិហ! តែគ្រាន់តែ បើបានរិតតែល្អ!!! អាឡូវគិតអាជិតៗសិនទេបងអើយ!!! ហាហ ហាហ!! 😀 ព្រោះអត់លុយទេ!!!

      • សុំទោស ដែលខ្ញុំបានធ្វើអោយខូចអារម្ភ ឬ ខកចិត្ត តាមពិត គ្រាន់តែនិយាយលេងហ្នឹងណា ! ត្រូវហើយ បើមិនមានការយល់សប់ ធ្វើមេចមានភាពរីកចំរើន មែនរ៉េ ?

      • មិនដល់ថ្នាក់សុំទោសខ្ញុំទេបងនៀក!!! ខ្ញុំមានខកចិត្ត ឬខូចអារម្មណ៍អីឯណា។ ធម្មតាទេ សុបិនតែងឆុត តែងមិនពិត វាមិនមានមូលដ្ឋានច្បាស់លាស់ឲ្យខ្ញុំត្រូវតែគិត​ និងខ្វាយខ្វល់ពីវាទេ។ ទោះគ្មានវា ឬមិនមានវាក៏ដោយ ក៏ខ្ញុំនៅតែជាបញ្ញាប្អូនរបស់បង!! ^^ អរគុណបងអើយ!! 🙂

  1. Pingback: ហ្គីតាហូតស្រោម | PaHnA

  2. Pingback: ហ្គីតាហូតស្រោម | PaHnA

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s