Before my birthday month:I still love my April month

ស្តង់ដារ

កំណត់ហេតុសំណព្វចិត្ត,

ខែចែត្រឆ្នាំមុន ក្ដៅខ្លាំងណាស់ តែឆ្នាំនេះបែរជា រងារទៅវិញ។ មានអារម្មណ៍ចឹងទេ? ខ្ញុំវិញ ទទួលអារម្មណ៍នេះឲ្យច្បាស់ក្រឡែត។ ចឹងមានន័យថា ខែនេះឆ្នាំមុន គឺម្ដងត្រជាក់ ម្ដងក្ដៅទេ វាលែងសូវដូចពីដើមហើយ។ ដូច្នេះ ជីវិតមនុស្សក៏មិនទៀងដូចតែ គ្នាហ្នឹង។

ខែដែលខ្ញុំកើត គឺឈ្មោះតែមួយសោះ តែវាមានអនុស្សាវរីយ៍ផ្សេងៗប្រចាំឆ្នាំ គឺម្ដងសប្បាយចឹងទៅ ម្ដងកើតទុកចឹងទៅ មិនទៀងដូចគ្នា។ ទោះយ៉ាងណា ខ្ញុំចង់និយាយថាខែនេះបានធ្វើឲ្យខ្ញុំក្លាយជា ទារកម្នាក់រស់នៅលើផែនដីនេះ…. ខែនេះបានធ្វើឲ្យខ្ញុំក្លាយជាកុមារាម្នាក់ដែលក្រោកឈរបានលើផែនដីនេះ… ខែនេះបានធ្វើឲ្យខ្ញុំក្លាយជាយុវជនម្នាក់ដែលអាចស្គាល់បាននូវផែនដី…

អនុស្សាវរីយ៍ដ៏ច្រើនសណ្ធឹក ចេះតែវាតវែនរបស់ខ្លួនមកឆ្លងកាត់ជីវភារបស់ខ្ញុំ​យ៉ាង ផ្អែមល្ហែមនិងជូរចត់បំផុត។ ផ្អែមល្ហែមមែនហើយ តែបើជូរចត់វិញ គឺសឹងតែពេលខ្លះ ងើបលែងរួច ដើរលែងកើតទៅទៀត។ ទោះជាយ៉ាងណាក៏ខ្ញុំនៅតែ ស្រឡាញ់ខែមេសារបស់ខ្ញុំដែរ៕

I like my april month, day of the sun may i see the world… I like my april month, day of the month i be the man from the nature… i met many the trailer life in the sorrow time and many thing never see, that is me, i still love my APRIL month.

«ធ្វើជាមនុស្សគឺត្រូវតែដើរទៅមុខជានិច្ច»

ទឹកថ្លា, ថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០១១ វេលាម៉ោង ៦:២៦នាទីព្រឹក

Advertisements

2 responses »

  1. បងប្រុសខ្ញុំពិតជាសុំសរសើរបងដោយស្មោះ បងអាចបង្កើតវែបសាយនេះ ហើយអាច សរសេរកំណត់ហេតុពិសេសៗបានដោយ មិនអាចធ្វើដូច។​ ព្រោះមិនដឹងថាតើគួរ រៀន ពីណាមិនទើបចេះបង្កើតដូចបងពេលនេះ ខ្ញុំចេះតិចពេកហើយ ខ្ញុំសង្ឃឹមថានឹងអាច រៀនសូត្រពីបង អោយចេះ ដូចបងដែរ ព្រោះខ្ញុំ រស់នៅបែក ប៉ាម៉ាក់តាំងពីតូច គ្រប់យ៉ាងគឺ រៀនសូត្រពីសង្គម ពីសាលា កំសត់ណាស់ !! តែមានមោទនភាព ដែលបានស្គាល់បងប្រុស !

    • អរគុណ!​ តាមពិត បើយើងសម្រេចចិត្តដើរលើវិថីណាមួយហើយ សូមតាំងចិត្តថា យើងនឹងធ្វើវាឲ្យបាន មិនថាមានឧបសគ្គអ្វីមករារែកនោះទេ មានន័យថា ទោះបីជាយើងរស់នៅដាច់ដោយឡែកពីគ្រួសារ តែក៏គឺយើងចេះប្រើលក្ខណខណ្ឌដែលយើងមានប្រកបដោយ គតិបណ្ឌិត សីលធម៌ និងអស់ពីសមត្ថភាពដែរ។ កុំបណ្ដោយឲ្យពេលវេលារ​បស់យើង ដើរទៅដោយមិនបានធ្វើអ្វីសោះ។ ដូច្នេះ យើងត្រូវប្រាកដខ្លួនឯង​ ទោះជាមិនប្រាកដក៏ត្រូវតាំងចិត្តដោយខ្លួនឯងថាយើងប្រាកដលើ មុខងារនោះដែរ។ គ្រាន់តែគិតថាខ្លាច ភាពបរាជ័យនៅនឹងមុខយើងជាស្រេច។ អរគុណ! ជូនពរសំណាងល្អ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s