ហ្គីតាហូតស្រោម

ស្តង់ដារ

អាចថាជាសុបិនមួយដែលបានក្លាយជាការពិតក៏បាន តែនេះវាបានពិតរួចទៅហើយ…

ការនិពន្ធបទភ្លេងរាល់ដង ខ្ញុំតែងតែប្រើមាត់គ្រហឹម យកMelodyល្អៗ ដោយថតទុក ឃើញថាធ្វើបានបទភ្លេងថ្មីៗច្រើនគួរសមដែរ។ នេះបើទោះជាគ្មានអ្នកណាស្គាល់​ក៏ដោយ តែកាលបរិច្ឆេទនិពន្ធរបស់ខ្ញុំបានកត់ចូល «ចរន្តអនុស្សាវរីយ៍» ប្រចាំជីវិតរបស់ខ្ញុំ រួចជាស្រេច។

ការនិពន្ធបទភ្លេងតាមមាត់ គឺម្យ៉ាង។ មានន័យថា ជាវិធីសាស្ត្រផ្ទាល់ខ្លួនរបស់ខ្ញុំ។ ធ្វើបែបនេះ វាចំណេញច្រើនគួរសមដែរ ណាខ្ញុំមិនទាន់ចេះប្រើឧបករណ៍ភ្លេង ដើម្បីនិពន្ធឲ្យស្ទាត់ជំនាញ ណាខ្ញុំក៏មិនទាន់មានលុយសម្រាប់ទិញ។

គ្មានលុយ ឬមានលុយ!!! ក្រោយមក បានក្លាយជាសុបិនប្រាកដនិយមមួយរបស់ខ្ញុំ គឺសុបិនចង់បានហ្គីតាមួយផ្ទាល់ខ្លួន ក្ដីសុបិននេះក៏ឋិតក្នុង ការប៉ងរបស់ខ្ញុំមួយដែលបាន ចុះផ្សាយក្នុង ចំណាត់ក្រម «កំណត់ត្រាប្រចាំថ្ងៃ» មានឈ្មោះថា

សុបិនយក្សមួយរបស់ខ្ញុំ៖ Violin;Guitar;7D;MacBook to B(Back)Car

។ ថាវាច្រើនក៏បាន ក្នុងការសម្រេច តែខ្ញុំមិនមែនលោភលន់ចង់បានក្នុងពេលតែមួយទេ គឺម្ដងមួយ។

ឥឡូវគឺម្ដងមួយមែន។ ព្រឹកថ្ងៃសុក្រ ទី១ ខែមេសា ឆ្នាំ២០១១ បន្ទាប់ពីប្រាក់ខែ ខែចុងក្រោយរបស់ខ្ញុំបានបើករួចរាល់ជាស្ថាពរ ខ្ញុំក៏តេហៅទៅបងអៀប មកជួយនាំទៅទិញហ្គីតា។ គាត់បាននាំខ្ញុំទៅទិញនៅម្ដុំផ្សាយថ្មី។ នៅទីនោះ សម្បូរឧបករណ៍ភ្លេងណាស់ ស្ទើរតែមានគ្រប់ប្រភេទ។

ខ្ញុំបានជ្រើសយកហ្គីតា ម៉ាក Monika របស់ឥណ្ដូនេស៊ី ទើបតែដកពីស្រោម ពោល Guitar+Electric+Plug+Guitar String+Bag=My Last salary។ ម៉ាខ្ទេចលុយ!!! អាឡូវអត់អីចាយទេ។ 😦

 

ហ្គីតារ​បស់ខ្ញុំ

ហ្គីតារ បស់ខ្ញុំ

ទឹកថ្លា, ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១១

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s