ចម្រៀងតែងថ្មី៖ ជួយគិតមើល ចំណងជើងណាល្អជាង???

ស្តង់ដារ

សរសេរ និងតែងបទភ្លេង ហើយថែមទាំងធ្វើហើយយូរហើយ តែគ្រាន់តែមិនទាន់បានយកមកបង្ហាញអ្នកភូមិឯណេះ។

ប្រវត្តិបទ៖

ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១១ ខ្ញុំបានទទួលសារ ពីបងប្រុស សៅ សីហា ដែលជាមិត្តធ្លាប់ធ្វើការនឹងខ្ញុំ ឲ្យជួយសរសេរចម្រៀងមួយ សម្រាប់គាត់ និងមិត្តនារីរបស់គាត់ មុនរូបគាត់ចាកចេញពីភ្នំពេញ ទៅបន្តការសិក្សាឯMalaysia នាចុងខែកុម្ភៈខាងមុខ។ គាត់ជានិស្សិតឆ្នាំទី៤ ផ្នែកខ្សែភាពយន្ត ម្នាក់នៅឯសកលវិទ្យាល័យLim kokwing ក្រុងភ្នំពេញ។ សារដែលគាត់ផ្ញើរមកនេះ មានអត្ថន័យដូចខាងក្រោម៖

១ ពេលផ្ដើមស្រឡាញ់មិនបានស្រឡាញ់ ស្មោះ គិតថាស្រឡាញ់លេងសើច
២ ក្រោយមកស្រឡាញ់គេ ដោយសារភាពស្មោះត្រង់របស់គេធ្វើឲ្យចិត្តបងទន់ ហ្នឹងស្រឡាញ់
៣ ពេលដែរស្រឡាញ់ មិនដែលយល់ចិត្តគេ ធ្វើបាបចិត្តគេ
៤ ច្រើនឆ្នាំកន្លង គេចង់បែក ព្រោះទ្រាំមិនបាននៅរាល់ទង្វើរ របស់បង
៥ បន្ទាប់មកត្រូវគ្នាវិញតែ បងត្រូវទៅឆ្ងាយ ហើយខ្លាចគេលែងស្រឡាញ់បង ព្រោះបងនៅឆ្ងាយ!!!

ខ្ញុំទទួលសារនេះរួច ក៏ចាប់ផ្ដើមតែងតាមអារម្មណ៍ លុះត្រាតែបាន ជាសាច់Melody ឡើងនៅថ្ងៃទី២០ មករា ឆ្នាំ២០១១។ Melody នោះគ្រាន់តែជាពង្រាង នៅឡើយ ពុំសូវមានស្តង់ដានោះទេ ព្រោះចង់បានមតិនានាពីមិត្តភក្ដិក្នុងFacebook។

ក្រោយការបង្ហោះ ខ្ញុំទទួលបានមតិជាច្រើន។ ក្រោយមក ខ្ញុំក៏ពឹងបង Sok Chanphal អ្នកនិពន្ធទំនុកច្រៀងដ៏ឆ្នើមរបស់ផលិតកម្មហង្សមាស ឲ្យជួយកែតម្រូវ លុះត្រាតែជោគជ័យ នូវMelodyដ៏ថ្មីស្រឡាងនេះ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០១១ នាវេលាម៉ោង ៣ទៀបភ្លឺ។

បទនេះក៏សម្រេច យកទៅថតរួមគ្នានឹងបទ លង់ស្នេហ៍លើហ្វេសប៊ុគ  នៅស្ទួឌីយ៉ូ ហនុមានម្ដុំសន្ធរម៉ុក។

ពេលថតចប់ បងសីហា បានសន្យាថានឹងយកបទនេះយកទៅថតជា MV មុននឹងគាត់ចាកចេញពីភ្នំពេញ ទៅ ម៉ាឡេស៊ី។ ជាអកុសលណាស់ ដែលបទនេះមិនបានយកទៅថតតាមការសន្យា ដោយមូលហេតុ គាត់មានការមមាញឹកនឹងការងារ ខ្លាំងពេក។

បទនេះ ជាស្នាដៃ ប្រើប្រាស់ឧបករណ៍ អ័គកាដង់ របស់ខ្ញុំដំបូង។ វាត្រូវបានយកទៅថតជាប្រភេទ Classical Piano ក្រោយមក ដោយមានការចូលរួមពីលោក ឡុង ស៊ីអៀប តន្ត្រីករអ័គកាដង់ និងហ្គីតា។

ពត៌មាន៖

– ផ្អែកលើរឿងពិតរបស់ លោក សៅ សីហា

– និពន្ធទំនុកច្រៀង បទភ្លេង ច្រៀង និងប្រើប្រាស់ឧបករណ៍ដោយ លោក ម៉ា ច័ន្ទបញ្ញា

– កែសម្រួលទំនុកច្រៀង ដោយ លោក សុខ ចាន់ផល

– កាលបរិច្ឆេទនិពន្ធ៖ ថ្ងៃទី២០ (ទំនុកច្រៀង) ទី២៧ (ទំនុកភ្លេង) ខែមករា ឆ្នាំ២០១១ វេលាម៉ោង ៣ទៀបភ្លឺ

– ទីកន្លែងថត៖ ហនុមានស្ទូឌីយ៉ូ

– ព្យាណូដោយ លោក ឡុង ស៊ីអៀប

ចម្រៀងនិងបទភ្លេង៖

Simple Version in studio:

Piano Version:

ស្អែកម្សិលមិញថ្ងៃនេះ??

. ថ្ងៃ​ស្អែក​បង​ចេញ​ទៅ

ត្រូវ​ឃ្លាត​ពី​ផ្លូវ​យើង​ធ្លាប់​ធ្វើ​ដំណើរ

ផ្លូវ​ដែល​យើង​កំពុង​ដើរ តែ​ត្រូវ​បែក​ឆ្ងាយ។

. ម្សិលមិញ​បង​ព្រងើយ

ដឹង​ចិត្ត​អូន​ហើយ​តែ​មិន​ដែល​ខ្វល់ខ្វាយ

ឲ្យ​អូន​ឃ្លាត​កាយ

ពេល​អូន​ណាយ​បែក​ចិត្ត

ចង់​នៅ​ជិត តែ​អូន​ខឹង​បង។

ស្ពាន. ថ្ងៃ​នេះ​ស្រឡាញ់

ចិត្ត​ទោម្នេញ​ខ្លាច​បាត់​នួនល្អង

អូន​ធ្លាប់​ស្រឡាញ់​បង

ស្នេហ៍ស្នង ឲ្យ​បង​សូមទោស​ណា​ត្រាណត្រើយ។

បន្ទរ១.មុន​ចាក​ចេញ​ទៅ​ចង់​ប្រាប់​ថា​ស្នេហ៍

ហើយ​លែង​គេច​កែ​ប្រែ​ចិត្ត​ហើយ

សូម​មេត្តា​ណា​ពេជ្រ​បង​អើយ

ស្នេហ៍​ឃ្លាត​ហើយ​ចាំ​ពេល​ត្រឡប់

កុំ​ឲ្យ​ស្នេហ៍​ចប់ តែ​ប៉ុណ្ណឹង​ណា​អូន។

បន្ទរ២. ចង់​ប្រាប់​ថា​ស្នេហ៍ ស្នេហ៍ ស្នេហ៍

មេត្តា​កុំ​ប្រែ​ឱ្យ​ស្នេហ៍​ហា​សូន្យ

ព្រោះ​បង​ពិត​ស្រឡាញ់​រូប​អូន

សូម​ជា​ក្បូន​ចម្លង​ដល់​ត្រើយ

ចាំ​បង​អូន​អើយ ចាំ​បន្ត​ស្នេ​ហ៍​យើង។

ភ្លេង>>ស្ពាន>បន្ទរ២. (២ដង)

បញ្ចប់៖ ចាំ​វិល​វិញ​ណា​អូន!

ទឹកថ្លា, ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១១

Advertisements

6 responses »

  1. .
    ប្អូន បញ្ញា អាចសាកដាក់ត្រង់ soundFile ដូចខាងក្រោមនេះបានហើយ
    soundFile=http://www.phnompenh.com/imgmusics/m5318_31151.mp3

    ខ្ញុំបានស្ដាប់ហើយតាមតំណទៅរកបទហ្នឹងនៅទីណានោះដូចខាងក្រោម

    [audio src="http://www.phnompenh.com/imgmusics/m5318_31151.mp3" /]

    ខ្ញុំប្រឹងចាប់យកមេឡូឌីដើម្បីហួចតាមដែរ តែចំពោះខ្ញុំដូចពិបាកដល់ហើយ
    ហួចតាមមិនបានសោះ ។
    សូមប្អូនបានជោគជ័យជាបន្ត ក្នុងការតែងចំរៀងថ្មីៗ !
    .

    • អូ! បាទបង!! អរគុណច្រើនណាបង!! តាមពិត ខ្ញុំមានបញ្ហាបច្ចេកទេស ខ្លះចំពោះតំណភ្ជាប់នេះ ព្រោះFirefox ទីដែលងាយប្រើLinkនេះ មានបញ្ហា។ ឥឡូវខ្ញុំប្រើតែ Google Chrome ទេ ដូច្នេះ សម្រាប់តំណភ្ជាប់ក្នុងBlogនេះ ពិបាកបន្តិច។ តែខ្ញុំបានដាក់Youtube មកជំនួយហើយ បងអាចស្ដាប់បទនេះបាន!!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s