ត្រៀមខ្លួនចេញពីភ្នំពេញហើយឬនៅថ្ងៃនេះ?

ស្តង់ដារ

១៧ មេសា ភ្នំពេញបានរំដោះ គឺរំដោះចូលសម័យខ្មៅងងឹតមួយ។ តើសម័យនោះអ្នកទាំងអស់គ្នាជានរណា? មកពីណា? មានឋានៈជាអ្វីដែរ?

អនុស្សាវរីយ៍ដ៏ជូរចត់នៃធានីរបស់ប្រទេសខ្មែរ បានប្រែខ្លួន ជារូបរាងថ្មី អារម្មណ៍ថ្មី សឹងតែនឹងភ្លេចបាត់ឈឹងក្នុងថ្ងៃនេះសូន្យ។

ថ្ងៃនេះ កាលពី៣៦ឆ្នាំមុន សម្រែក និងដំណើរចំណាកស្រុកនៃប្រជាជនក្រុង ភ្នំពេញដ៏ច្រើនលើសលប់ បាននឹងកំពុងតែមមាញឹកក្នុងការជញ្ជូនឥវ៉ាន់ ឬវេចបង្វិចចាកចេញពីក្រុងភ្នំពេញ ដែលអង្គការខ្មែរក្រហមបាន ប្រកាសដោយយកលេសថា អាមេរិកនឹងទម្លាក់គ្រាប់បែកចំទីក្រុងយើង។

តើមិត្តៗទាំងអស់គ្នាត្រៀមខ្លួនរលឹកអនុស្សាវរីយ៍ធានីរបស់យើងហើយឬនៅថ្ងៃនេះ? ទោះជាជូរចត់ក៏ដោយ ក៏អនុស្សាវរីយ៍ប្រវត្តិសាស្ត្របានចាររួចជាស្រេច ក្នុងបេះដូងថ្ម ដ៏រឹងមាំនៃក្រាំងប្រវត្តិសាស្ត្រជាតិ។

ថ្ងៃនេះមិនដូចពីមុនទេ ភ្នំពេញជារាជធានីសកលលោក ជាបេះដូងនៃប្រទេស ដែលមានដើមកំណើតដ៏អស្ចារ្យមួយ។

ខ្ញុំស្រឡាញ់ភ្នំពេញ!!!

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s