ស្រាវជ្រាវ៖ គំហើញតក្កវិជ្ជានយោបាយក្នុងរឿងឆ្មារនិងកណ្ដុរ

ស្តង់ដារ

បើនិយាយថារឿង Tom and Jerry ប្រហែលជាអ្នកផងនៅប្រទេសកម្ពុជាធ្លាប់ទស្សនា ច្រើននោះហើយ អ្នកខ្លះ ទំនងជាទស្សនាតាំងពីក្មេង រហូតដល់ខ្លួនជាយុវវ័យក៏មាន។

Tom and Jerry ឬ ប្រជាជនខ្មែរគ្រប់វ័យតែងនិយមហៅយ៉ាងងាយថា ឆ្មារនិងកណ្ដុរនេះ ត្រូវបានផលិតដោយក្រុមហ៊ុនMGM ឋិតក្នុង Hollywood ក្នុងអំលុងឆ្នាំ១៩៤០។

មើល ជាលក្ខណៈកម្សាន្តតាំងពីវ័យក្មេង រហូតដល់ ទស្សនាជាលក្ខណៈ វិភាគបាននៅពេលបច្ចុប្បន្ន ខ្ញុំក៏បានរកឃើញនូវរបកគំហើញតក្កវិជ្ជានយោបាយមួយក្នុងរឿងឆ្មារនិងកណ្ដុរនេះ​ យ៉ាងអស្ចារ្យបំផុត។

តើតក្កវិជ្ជានយោបាយក្នុងតម្លៃរឿងឆ្មារនិងកណ្ដុរនេះ មានលក្ខណៈបែបណាខ្លះ? ខ្ញុំសូមបកស្រាយតាមការវិភាគដូចខាងក្រោម។

ពីតូចដល់ធំ អ្នកខ្លះមើលរឿងគំនូរជីវចលប្រភេទនេះ សឹងតែច្រើនដង ក្នុងមួយនាក់។ អ្នកខ្លះមើលហើយក៏រីករាយទៅតាមភាពក្រម៉េចក្រមើមរបស់ ទឹកដៃគំនូរទៅ អ្នកខ្លះមើលហើយក៏អាចវិភាគប្រៀបធៀបនឹងជីវិតទៅ។ បច្ច័យទាំងនេះហើយ ដែលធ្វើឲ្យរឿងគំនូរជីវចលមួយខ្សែនេះ មើលមិនចេះជិនណាយ ប៉ុន្តែ អ្នកទាំងនោះប្រហែលជាមិនបានវិភាគពីន័យដ៏អស្ចារ្យមួយចំនួនក្នុងខែរឿងនោះទេ។ ខ្ញុំជឿជាក់ថាក៏មានអ្នកវិភាគដែរ តែគ្រាន់តែមិនបានបញ្ចេញមក។

តាមការវិភាគរបស់ខ្ញុំ ជាធម្មតា ក្នុងភាពតក្កវិជ្ជារបស់Hollywood គឺសុក្រិតណាស់ ពោលគឺការពិតបែបណា ការផលិតគឺស្របបែបនោះដែរ ពិសេសគឺសម័យក្រោយឆ្នាំ៧០ Hollywoodធ្វើរឿងរិតតែសុក្រិត។ សម្រាប់ភាពសុក្រិតនេះ ខ្ញុំសូមលើកឧ. ថាបើមានស្នេហ៍ហើយ គឺត្រូវតែកើតទុក្ខ ឯម្យ៉ាងទៀត បើឆ្មានៅខាងក្រៅចាប់កណ្ដុរ ការផលិតក៏ដូចគ្នា មិនងាយនឹងធ្លោយ ពីភាពពិតទាំងនោះទេ ទោះជាតុក្កតាក៏ដោយ។ ប៉ុន្តែ ដោយឡែក អ្នកទាំងអស់គ្នាមានដែល ឆ្ងល់ទេ ថាតើ ហេតុអីក្នុងរឿងTom and Jerry ឬឆ្មាកណ្ដុរ ដែលHollywoodផលិតនេះ បែរជា អ្នកដឹកនាំតម្រូវឲ្យកណ្ដុរជាសត្វតូចតាច ត្រូវឈ្នះឬស្មើនឹងសត្វឆ្មា ជានិច្ចនោះ?

សត្វកណ្ដុរគឺតំណាងឲ្យប្រទេស អាមេរិក ដែលចូលចិត្តប្រើភាពសេរីជាធំ ឯសត្វឆ្មាគឺតំណាងឲ្យប្រទេសចិន ដែលជា បញ្ចមិត្ត នឹងអាមេរិក។ ចំណែកឯសត្វឆ្កែ ដែលមានមាឌធំ តែពុំសូវបានលូកចូលសាច់រឿងញយដង នោះគឺតំណាងឲ្យ ប្រទេសរុស្សី។

ជាអំណះអំណាង ខ្ញុំសូមលើកយករឿងមួយនេះជាឧទាហរណ៍៖

ឆ្មាក្នុងរឿងនោះ គឺឆ្លាតណាស់ គ្រាន់តែអានសៀវភៅអក្សរភ្លេងតែបន្តិច ក៏ពូកែលេងភ្លាម នេះគឺតំណាងឲ្យភាពរុងរឿង និងអរិយធម៌របស់ប្រទេសចិន ដែលពូកែខាងរៀនតាម។ ឯកណ្ដុរចូលចិត្តស្ដាប់ភ្លេង និងជួនកាល សឹងតែចាញ់បោកឆ្មារញយៗដែរ។ នេះគឺតំណាងឲ្យនយោបាយទូទៅដែលចិនឧស្សាហ៍ប្រើសម្រាប់គ្រប់គ្រងលោកសេរី។

ក្នុងឈុតក្រោយមក ដោយសត្វទាំងពីរពូកែ ក៏ត្រូវបានព្រះរាជាសព្វព្រះទ័យអញ្ចើញ មកប្រគុំតន្ត្រីនៅរាជវាំង។ ប៉ុន្តែនៅចុងបញ្ចប់ ស្រាប់តែឆ្មានៅតែមានចរិតចង់ឈ្នះរហូត ទោះជាខ្លួនកំពុងកាន់មុខការធំដំក៏ដោយ។ តើនេះតំណាងអី? គឺតំណាងឲ្យមាយាទរបស់ចិន មានន័យថា ទោះជាចិន ពូកែប៉ុណ្ណា ក៏ដោយក៏ចិននៅតែមានមាយាទចង់តែឈ្នះដែរ មិនថាខ្លួនឋិតក្នុងឋានៈបែបណាទេ។ ការឈ្នះរបស់គេគឺជាត្រីមុខ។ តែនៅតែចាញ់កណ្ដុរ។

សូមអរគុណចំពោះភក្ដីភាពក្នុងការអានរបស់លោកអ្នក។ សូមបញ្ជាក់ផងដែរថា នេះគ្រាន់តែជាការវិភាគដោយខ្លួនឯងរបស់ខ្ញុំប៉ុណ្ណោះ! 🙂

Advertisements

4 responses »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s