Start from now, Happy birthday to me ^^

ស្តង់ដារ

វាកន្លងទៅជិតមួយឆ្នាំទៅហើយ ក្រោយការជួបជុំខួបកំណើតកាលពីឆ្នាំមុន។ ខ្ញុំនៅតែចាំ ចាំនេះហៅចាំថាដូចជាខួបកំណើតពីរថ្ងៃជាប់គ្នាចឹង។ មិត្តភក្តិដ៏កកូក អ្នកធ្វើការជាមួយដ៏រីករាយ ស្នាមញញឹមម៉ាក់ប៉ា និងគ្រួសារ ពិសេសលោកគ្រូ ដ៏ផូរផង់ នៅតែដក់ជាប់ក្នុងចិត្ត។

ឆ្នាំនេះ ខុសពីឆ្នាំមុន គឺខុសត្រង់ថា ខ្ញុំនឹងពុំរៀបចំពិធីខួបកំណើតបែបនោះទៀតទេ ព្រោះ ខ្ញុំហាក់ដូចជាបង្ខំឲ្យពួកគេមកពិបាកនឹងរឿងសប្បាយផ្ទាល់ខ្លួនរបស់ខ្ញុំចឹង។ 🙂

ប៉ុន្តែ ឆ្នាំនេះ ថ្វីបើនៅម្នាក់ឯង និងមិនធ្វើអ្វីធំដុំមែន តែខ្ញុំហាក់ដូចជាមានសុភមង្គលណាស់ ព្រោះក៏ឃើញមានមិត្តភក្តិយល់ចិត្តមួយចំនួន​មិនបានភ្លេចបញ្ញា កម្សត់នេះដែរ។ ^^’

ឆ្នាំនេះបំណងប្រាថ្នាដែលអាចនិយាយបាន ខ្ញុំសូមប៉ងថា៖ ក្នុងឆ្នាំថ្មីនេះ សូមឲ្យម៉ាក់ប៉ាខ្ញុំ និងគ្រួសារខ្ញុំ ស្រឡាញ់គ្នា និងរីករាយនឹងគ្នា ពិសេសរកទទួលទាន និងធ្វើការខ្ពង់ខ្ពស់មានមុខមានមានមាត់ល្អរាងៗខ្លួន , សូមឲ្យប្រទេសជាតិខ្ញុំ ជួបប្រទះតែសុខសន្តិភាព សេរីភាព អភិវឌ្ឍន៍ រីកចម្រើន, សូមឲ្យមិត្តភក្តិ ឬអ្នកដែលស្គាល់ខ្ញុំទាំងអស់ ជួបប្រទះតែជោគជ័យ សុភមង្គល សុខភាពល្អ គ្រប់ៗគ្នា, ខ្ញុំជួបប្រទះតែសុភមង្គល រីករាយ ទាំងក្នុងនិងក្រៅគ្រួសារ, សូមឲ្យខ្ញុំ មានសុខភាពល្អ បញ្ញាវៀងវៃ ចំណេះដឹងភ្លឺថ្លា ជាតំណាងម្នាក់របស់គ្រួសារ សង្កម និងបើអាចដល់ពិភពលោកផងចុះ (ដូចជាធំដែរ តែចេះតែប៉ងទៅ), សូមឲ្យខ្ញុំ បានជួបតែអ្នកយល់ចិត្ត ស្រឡាញ់ រាប់អាន គោរព និងអាណិត។

ច្រើនហើយ តែក៏មិនភ្លេចអ្នកដែលពិសេសសម្រាប់ខ្ញុំដែរ សូមជូនពរដូចគ្នាណា៎!! ហាហ ហាហ!!  😀

ភ្លុំទៀនខ្យល់មួយ កាត់នំលំហ ធ្វើមុខCute… ក្រឹប!!!! 😉

Happy birth day to me

Happy birth day to me

មុនការកើនអាយុថ្មីនេះ ខ្ញុំបានទៅថតលេងពីរបីប៉ុស្តិ៍ ទុកមើលប្រចាំឆ្នាំដែរ នេះមើលនែក៖

Smile_Pahna

Smile_Pahna

Mystery Feeling_Pahna

Mystery Feeling_Pahna

Protector_Pahna

Protector_Pahna

រីករាយឆ្នាំថ្មីណា!!! 😀 Come from my hope, being my love, feel to you. Wish you all the best 😉

Advertisements

5 responses »

  1. រីករាយថ្ងៃកំណើតណា៎ បញ្ញា ! ជូនពរអោយបញ្ញាមានសុខភាពល្អ មានសំណាងល្អក្នុងឆ្នាំថ្មី មានសុភមង្គលក្នុងគ្រួសារ និងមានបញ្ញាឈ្លាសវៃជាងមុន ! ជាពិសេសការសិក្សារបស់អ្នក ! ជូនពរថ្ងៃកំណើតណា៎ ! Happy Birthday To You Pahna ! Happy New Year ! New Everything, Idea, Happy, Happiness and Study hard.

  2. Pingback: ថ្ងៃដែលភ្ញាក់ផ្អើលក្នុងជីវិត | PaHnA

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s