សួស្ដីម្ដងទៀតសម្លាញ់WordPresss

ស្តង់ដារ

យូរថាយូរ! ចាំថាចាំ! នឹកថានឹក គឺនឹកមិនដែលភ្លេចទេ គ្រាន់តែរវល់ ពុំសូវបានវាយអត្ថបទបានវែងៗនៅទីនេះ បានតែលេងFacebook។ ឱ! សម្លាញ់ទាំងឡាយអើយ ខ្ញុំរលឹកអ្នកណាស់ រលឹកសឹងថា យល់សប្តិឃើញទៅទៀត តែធ្វើម្ដេចទៅហ្ន៎ បើការងារចេះតែបោលមកចូលដូចកម្រោលយ៉ាងនេះនោះ។ ប៉ុន្តែ មិនថ្វីទេ បើធ្លាប់ជាមិត្តមួយគ្រាទៅហើយ នោះគង់តែជាមិត្តអស់មួយជីវិតទេ។

ថ្ងៃនេះ វេលានេះ ខ្ញុំទើបតែសម្រួលការងាររបស់ខ្ញុំបាន ព្រោះតាំងតែពីខ្ញុំចាកចេញពី កន្លែងធ្វើការចាស់មក ខ្ញុំចេះតែធ្វើនេះ ធ្វើនោះមិនឈប់ ដោយយល់ថា ពេលវេលាមានតម្លៃ។​ មហាវិទ្យាល័យឆ្នាំនេះ គឺឆ្នាំទីបីហើយ​ ឯការងារបន្ទាប់ពីបញ្ឈប់នោះ និយាយមិនលាក់បាំងទេ គឺមានគេហៅជាបន្តបន្ទាប់ ឲ្យជួយធ្វើនេះធ្វើនោះ ប៉ុន្តែខ្ញុំក៏ប្រកែកទៅតាមនោះដែរ ព្រោះសុខភាពជាសំខាន់។ ឆាប់ៗខាងមុខនេះ ខ្ញុំបានរៀបចំក្រុមតន្ត្រីចូលប្រឡងតន្ត្រីសម័យថ្នាក់ជាតិឆ្នាំ២០១១ ដែល៤០ឆ្នាំហើយ ទើបតែធ្វើឡើងវិញនៅពេលនេះ។

ខ្ញុំរីករាយណាស់ដែលខ្ញុំមានក្រុមតន្ត្រីមួយផ្ទាល់។ ក្រុមតន្ត្រីរបស់ខ្ញុំ គឺឈ្មោះថា ក្រុមតន្ត្រីស្នាមញញឹម :)។ ក្រុមខ្ញុំគឺបង្កើតពីភាពទំនាក់ទំនង និងការផ្សារភ្ជាប់គ្នា ពិសេស គឺកើតចេញពីក្ដីសង្ឃឹម។ ក្នុងក្រុមខ្ញុំគឺជា អ្នកចាត់ចែងទូទៅ ជាប្រធានក្រុម និងជាអ្នកនិពន្ធបទភ្លេង ទំនុកច្រៀង ជាមួយនឹងជាអ្នកចម្រៀងផ្ទាល់ផងប្រចាំក្រុម និងមានបងលាភ ជាអ្នកជួយសម្រួលសាច់ភ្លេងជូនក្រុម ព្រមទាំងបងសំណាងជាអ្នកជួយការងារទំនាក់ទំនងបន្ថែមក្នុងក្រុម។ ខ្ញុំក្មេងជាងគេ ដូច្នេះគឺត្រូវការទំនាក់ទំនង ជាមួយបងៗដែលមានសមត្ថភាពទាំងនោះខ្លាំងណាស់។ ខ្ញុំចូលចិត្តសមត្ថភាពពួកគាត់។ ពួកគាត់ ជាមនុស្សដែលខ្ញុំគោរព។ 🙂 ឋានៈគ្រាន់តែជាឋានៈប៉ុណ្ណោះ ឯការងារពួកយើង ជួយគ្នាទៅវិញទៅមក។ 🙂 ក្នុងក្រុម ខ្ញុំជាពុទ្ធិបរិសទ តែម្នាក់គត់ ឯពួកគាត់ គឺជាគ្រឹស្តិបរិសទ ប៉ុន្តែពួកយើងគឺប្រើក្ដីស្រលាញ់និងការគោរពរាប់អា​នយោគយល់គ្នាជាធំ។ គ្មានអ្វីដែលប្រសើរជាងការយោគយល់គ្នា និងស្រឡាញ់រាប់អានគ្នា ដែលកើតចេញពីចិត្តនោះទេ។ ទោះជាមិនបានជាប់ក្នុងការប្រកួតនេះយ៉ាងណាក្ដី​ក៏ខ្ញុំបានស្គាល់ការងារជាក្រុមមួយយ៉ាងរីករាយដែរ។ ខ្ញុំមានគម្រោងជាស្រេចសម្រាប់ ការងាររបស់ពួកយើង ក្នុងករណីពុំបានទទួលជោគជ័យ។ ចាញ់ក៏ត្រូវចាញ់ដោយអស់ចិត្តដែរ។ 🙂

នៅទីណាក៏ដោយ ខ្ញុំចង់បង្កើតក្ដីស្រឡាញ់ឲ្យបានច្រើន។ ក្ដីស្រឡាញ់ដែលកើតចេញពីក្ដីសង្ឃឹម គឺបង្ហាញឡើងតាមរយៈការងារ ដែលស្ដែងចេញពីទឹកចិត្តដ៏អស្ចារ្យរៀងៗខ្លួន។ ខ្ញុំស្គាល់អ្នក អ្នកស្គាល់ខ្ញុំ។ សូមឲ្យភាសាដួងចិត្តតែមួយនៅតែឋិតឋេរក្នុងចិត្តអ្នក ទោះជាទីនេះ ជួនមានខ្ញុំ ជួនមិនមានខ្ញុំក៏ដោយ។

ពីស្នាមញញឹម!!!

បញ្ញា 🙂

Advertisements

2 responses »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s