The smile of pahna

សួស្ដី!

សួស្ដីអ្នកទាំងអស់គ្នា!!!

ស្វាគមន៍ចំពោះការឈានចូលទំព័រឯកជនរបស់ខ្ញុំមួយនេះ។ ខ្ញុំរីករាយណាស់ដែលបានស្គាល់អ្នក នេះពិតជានិស្ស័យណាស់ដែលខ្ញុំនិងអ្នកបានស្គាល់គ្នាជាលើកដំបូង និងជាថ្មីនៅទីនេះ។

ជាបឋមខ្ញុំសូមណែនាំខ្លួនខ្ញុំជាមុនសិន។ ខ្ញុំឈ្មោះ ម៉ា ច័ន្ទបញ្ញា។ បញ្ញា មានន័យថា ចំណេះដឹងទូទៅ។ ច័ន្ទ មានន័យថា ខ្ញុំនេះចាប់កំណើតក្នុងថ្ងៃច័ន្ទ។ មិនលាក់លាមទេ ខ្ញុំជាមនុស្សរៀនមិនសូវពូកែទេ ប៉ុន្តែខ្ញុំចូលចិត្តអ្វីដែលប្លែកនិងសមរម្យ។ ក្នុងជីវិតរបស់ខ្ញុំ ខ្ញុំបានជួបប្រទះនូវរឿងរ៉ាវជាច្រើនក្នុងជីវិតរបស់ខ្ញុំដូចជាអ្នកដទៃដែរ។ ប៉ុន្តែ អ្វីដែលខ្ញុំបានជួបប្រទះគឺដូចខ្ញុំបានរៀបរាប់ខាងលើដូច្នោះដែរ គឺរឿងរ៉ាវដែលខ្ញុំជួបគឺប្លែកៗ និងអស្ចារ្យជាច្រើនក្នុងឆាកជីវិត។ នេះក៏ដោយសារខ្ញុំ មិនដែលចាត់ទុកថាខ្លួនជាអ្នកចេះទេ… ហិហិហិ និយាយទៅ មិនមែនមិនចង់ទេ តែឲ្យតែអួតក្អេងក្អាងគឺជំពប់លើហើយ… ហាហ ហាហ!! បើនិយាយទៅ ឆាកជីវិតខ្ញុំ ដូចជាគេរៀបចំចឹង… ពេលខ្លះ​ ខ្ញុំត្រូវយំ, ពេលខ្លះ ខ្ញុំត្រូវរីករាយ, ពេលខ្លះ ខ្ញុំត្រូវក្លាហាន ប្រឈមមុខនឹងឧបសគ្គ…. បើនិយាយទៅ គឺច្រើនណាស់។

ដូច្នេះហើយ បានជាខ្ញុំចង់ចែករំលែកនូវព័ត៌មានដែលខួរក្បាលរបស់ខ្ញុំបានទទួល ជូនប្រិយមិត្តទាំងអស់នៅទីនេះបានយល់ដឹងប្លែកៗពីខ្លួនខ្ញុំ ជីវិតខ្ញុំ និងគំនិតខ្ញុំ ក្នុងការ សិក្សា ការងារ ប្រចាំថ្ងៃរបស់ខ្ញុំ។

ជាចុងក្រោយ សូមអរគុណជាពន្លឹកចំពោះលោកអ្នក ក្នុងការយកចិត្តទុកដាក់ចំពោះវាចាខ្ញុំនៅទំព័រនេះ។
ជីវិតខ្ញុំរស់នៅសព្វថ្ងៃ មានភាពស្រស់បំព្រង ក៏ដោយសារការប្រាស្រ័យទាក់ទងនេះហើយ។ អ្នកទាំងអស់គ្នា គឺជាមិត្តដ៏កក់ក្ដៅសម្រាប់ខ្ញុំក្នុងការបង្កើតឲ្យមាននូវការប្រាស្រ័យមួយនេះ។ គោលបំណងចំបងរបស់ខ្ញុំ ខ្ញុំសង្ឃឹមថាផលិតផលខួរក្បាលដែលចេញពីគំនិតរបស់ខ្ញុំ អាចជាប្រយោជន៍ដ៏ប្រសើរសម្រាប់អ្នកទាំងអស់គ្នាក្នុងគ្រាណាមួយដែលត្រឹមត្រូវនឹង អ្វីដែលខ្ញុំបានជួប បានប្រទះ បានភ្លក្ស បានស្គាល់ ក្នុងជីវិតមួយដែលខ្ញុំមាន ដូចបានរៀបរាប់មកខាងលើ។

ខ្ញុំសូមទទួលរាល់មតិ រិះគន់ ស្ថាបនា សំណូមពរ យោបល់ របស់ប្រិយមិត្តទាំងអស់គ្រប់ពេល គ្រប់វេលាជានិច្ច។ សូមជូនពរឲ្យមានសុខភាពល្អទាំងអស់គ្នា​!!!! 🙂

សារជាសំឡេងពីខ្ញុំ៖ សារជាសំឡេងពីបញ្ញា , ចម្រៀងNOONMAIL

64 responses »

    • បាទសួស្ដី!!! រីករាយដែលបានស្គាល់ដែរ!!! 🙂 ស្វាគមន៍មកកាន់ប្លកខ្ញុំ។ បើមានខុសឆ្គងអ្វី ឲ្យខ្ញុំសូមអភ័យទោស ទុកជាមុនផង។ នេះគឺជាលើកទី១ ហើយដែលខ្ញុំបង្កើតប្លកនេះបានសម្រេច!!:-) ខ្ញុំបានបរាជ័យក្នុងការបង្កើតវា ជាច្រើនដងហើយ!! 😉

  1. ជំរាបសួរបង!!! អរគុណដែលបញ្ចេញវាចារក្នុងប្លកខ្ញុំ តែខ្ញុំដូចជាឃើញបងសរសេរដដែលៗ ច្រើនដងម្ល៉េះ!!!!
    ប្រហែលជាបងសរសេរយូនីកូដជាលើកដំបូងហើយ?

    ហើយអនុស្សាវរិយ៍វត្តសំរោងអណ្ដែតជាមួយស្ដេចស្វាហ្នឹងនៅទីណា?
    បងឈ្មោះបញ្ញាអញ្ចឹង ប្រហែលជាមានបញ្ញាណាស់ហើយមើលទៅ!!!

    • អូ!! ទេ!! មកពីគ្មានពេលហ្នឹងណា៎!! មានអី អរគុណដែលនិយាយចំៗអ៊ីចឹង!! នែ! ចុះសួរខ្ញុំថា អនុស្សាវរិយ៍វត្តសំរោងអណ្ដែតជាមួយស្ដេចស្វា នៅទីណា នេះមានន័យយ៉ាងម៉េច បើខ្ញុំដាក់ថា វត្តសំរោងអណ្ដែត ហើយហ្នឹង?? 🙂 ។ ហើយខ្ញុំឈ្មោះតែ បញ្ញាទេ តែល្ងង់ណាស់ មិនចេះអីទេ ព្រោះឲ្យតែរៀន គឺខ្ញុំល្ងង់ហើយ មកពីឆ្ងល់ច្រើន 😉

    • អត់ទេ!!! កុំយល់ច្រឡំ… ខ្ញុំគ្រាន់តែចង់ដាក់ឈ្មោះនំនេះឲ្យចម្លែកប៉ុណ្ណោះ!!! តាមពិតចង់ញុំាសឹងអីហ្នឹង…តែឭរចនាថាអស់ទៅ!!! ក៏ដាក់ឲ្យឈ្មោះវិញ!!

    • បាទជំរាបសួរភារម្យ! អរគុណចំពោះការចូមមកទីនេះ! មិនពិបាកទេ ក្នុងការធ្វើប្លក ខ្ញុំប្រើវិធីសាស្ត្រមួយដ៏ល្អបំផុតគឺ រាវ…ហេហ​ ហេហ!!!! 😉

  2. សួស្តី! សុំភ្ជាប់ប្លុកដើម្បីជជែកលេងជាមួយផង!!​ ព្រោះថាប្លុករបស់អ្នកពិតជាគួរអោយចាប់អារម្មណ៍ណាស់។
    ខ្ញុំចង់សុំភ្ជាប់ជាមួយប្លុករបស់អ្នក​ តើអ្នកយល់​ទាស់ដែរទេ? បើមិនយល់ទាស់ទេ ជួយភ្ជាប់អោយខ្ញុំមួយផង!!

    សូមអរគុណទុកជា​មុន!

    • រីករាយដែលបានស្គាល់!!!
      មិត្តភាពជាកត្តាសំខាន់ណាស់សម្រាប់កិច្ចការនានា!!! ចំពោះសំណើរបែបនេះសម្រាប់ខ្ញុំគឺមានតម្លៃណាស់!! អរគុណចំពោះការភ្ជាប់ទំនាក់ទំនងនេះ… 🙂 ពេលអានចប់ សូមអ្នកជួយមើលទៅManu ភ្ជាប់ទៅកាន់ (ខាងឆ្វេងដៃ)ទៅ នោះអ្នកនឹងឃើញប្លករបស់អ្នក… 🙂 អរគុណ!!!

  3. ប្អូនពិតគាំទ្ររាល់សំដីដែលបងបាននិយាយនៅប្លុកបងសុភ័ក្រ្ត! ប្អូនក៍ធ្លាប់ប្រកែកជាមួយគាត់រឿងនឹងរឿងនឹងម្តងដែរ!

  4. អាត្មា​ភាព​មាន​ក្តី​រីក​រាយ​ណាស់​ដែល​បានមក​ដល់​ទី​នេះ​ដើម្បី​​រៀន​សូត្រ​ពី​ជីវិត​និង​ទស្សនៈ​របស់​មនុស្ស​ដែល​ធ្លាប់​ដើរ​លើ​វិថី​ជីវិត​នឹង​ធ្លាប់​ជួប​រឿង​ប្លែកៗ​ដូច​ជា​រូប​បង! សូមទទួល​ការ​​រាប់​អានពី​​អាត្មាភាព​​ផង។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s