Category Archives: ការស្រាវជ្រាវ

ចម្រៀងថ្មី៖ យំក៏យំទៅ

ស្តង់ដារ

អំពីចម្រៀង

ឈ្មោះបទចម្រៀង យំក៏យំទៅ (Metfone: 60212146 , Mfone: 980803 , Smart: 306878)
និពន្ធទំនុកច្រៀង បទភ្លេង និងច្រៀងដោយ ម៉ា ច័ន្ទបញ្ញា (Eugene ma)
តន្ត្រីករហ្គីតា និងសម្រួលតន្ត្រី ដោយ ឡុង ស៊ីអៀប និង ម៉ា ច័ន្ទបញ្ញា (Eugene ma)
កាលបរិច្ឆេទនិពន្ធ ថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០១១
កាលបរិច្ឆេទផលិត ថ្ងៃសៅរិ៍ ទី១១ ខែមិថុនា ឆ្នាំ២០១១
កាលបរិច្ឆេទផ្សាយក្នុងCalltune ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១១
ទីកន្លែងថត Opera Owner Studio

ទស្សនៈវិជ្ជា និង ចិត្តសាស្ត្រនៃបទ

បង្ខំមនុស្សម្នាក់ឲ្យរីករាយ ពេលគេកំពុងកើតទុក្ខមិនខុសពីបង្ខំឲ្យមនុស្សម្នាក់ខុស ទាំងខ្លួនគេត្រូវនោះទេ។ លក្ខណៈ​ពិសេស​នៃបទចម្រៀងនោះ ​គឺខ្ញុំ​មិន​បាន​ហាម​គេ​ទេ គឺ​ឲ្យ​គេ​យំ​ឲ្យ​ឆ្អែត​វិញ គឺយំដើម្បីឈប់យំ (បទលោកតាស៊ីន ស៊ីសាមុត)។ ខ្ញុំបានដាក់ចំណងជើងថា យំក៏យំទៅ ដោយក្នុងបទអ្នកច្រៀង ច្រៀង​បណ្ដើរ​សម្លេង​អ្នកចម្រៀង រាងពិបាកចិត្ត និងយំបណ្ដើរដែរ ពោលគឺប្រើវិធីបង្កប់ក្នុងបញ្ជាក់ថា ពាក្យនេះគ្រាន់តែប្រាប់បញ្ឈឺទេ ឯការពិត គឺមិនចង់ឲ្យយំនោះទេ។ នៅកណ្ដាលបទ គឺមានឃ្លាពោល ដែលធ្វើសាកល្បងលើកដំបូងខ្ញុំបានដាក់ពាក្យពោលថែមទៀត ដើម្បីលួងចិត្ត លួងអារម្មណ៍អ្នកដែលកំពុងយំ តែក្រោយមក ខ្ញុំបានទុកឲ្យកន្លែងនេះមានចន្លោះស្ងាត់ គឺសម្រាប់សម្រួលអារម្មណ៍អ្នកស្ដាប់ និងមានន័យថា អ្នកចម្រៀងក៏ពិបាកចិត្តដែរ បែបនេះគឺឋិតក្នុងន័យ ចិត្តវិទ្យា

ប្រវត្តិបទចម្រៀង

ដោយសារតែទឹកចិត្តមនុស្សមានទំហំធំធេងណាស់ កាលពីប៉ុន្មានពេលមុន ខ្ញុំបានឃើញមិត្តភក្តិនារី និងបុរសជាច្រើននាក់ ឧស្សាហ៍កើតទុក្ខណាស់ អ្នកខ្លះគឺមិននិយាយអ្វីទេ អ្នកខ្លះទៀតចូលចិត្តនិយាយពីនេះពីនោះថ្លែងពីអារម្មណ៍ទុក្ខសោកនោះចេញមក។ ដោយឡែក មានមនុស្សមួយចំនួន គឺគេចូលចិត្តយំ។ ចំណោមមិត្តទាំងអស់ មានមិត្តម្នាក់ដែលខ្ញុំចាប់អារម្មណ៍ជាងគេ។ នាងមានឈ្មោះថា ឡាដា

ឡាដា ស្គាល់ខ្ញុំយូរដែរហើយ តែទើបតែមួយរយៈនេះទេ ពួកយើងរៀងជិតដិត ព្រោះឡាដា ចេះជួយទុក្ខធុរៈមិត្តភក្តិណាស់។ ជារឿយៗ មិត្តនេះក៏ដូចខ្លួនខ្ញុំដែរ គឺឧស្សាហ៍កើតទុក្ខ។ គេចូលចិត្តប្រភេទតន្ត្រីស្រាលណាស់ គឺប្រភេទហ្គីតា ឬព្យាណូ។ គាប់ជួន ថ្ងៃមួយនោះ ឡាដា ក៏ប្រាប់ខ្ញុំនិងមិត្តឯទៀតនៅលើWallគេក្នុងFacebook បែបលេងសើចថា គេយំ និងឈឺចាប់ទៀតហើយ។ ក្នុងនាមជាមិត្តផង ណាគេធ្លាប់រំលែកទុក្ខខ្ញុំផង ខ្ញុំក៏ទ្រាំស្ងៀមមិនបាន ក៏ឈឺឆ្អាល នឹងគេ។ ខ្ញុំចេះតែលួង តាមតែនឹកឃើញ ឲ្យគេឈប់យំ តែ​គេ​មិន​ព្រម​ឈប់​ទេ។ ខ្ញុំក៏នឹកឃើញតែងចម្រៀងមួយទុកជូនគេ។ បន្ទាប់ ពីតែងចម្រៀងនេះចប់ ខ្ញុំបានផ្ញើសារទៅក្នុងប្រអប់សំបុត្ររបស់គេ នូវប៉ារូលចម្រៀងទៅមុន។ ក្រោយមក ខ្ញុំក៏កេះហ្គីតាខ្លួនឯង (មិនពិរោះទេ តែអាចស្ដាប់បាន) ថត រួចបង្ហោះឲ្យគេស្ដាប់។ គេមិនមានប្រតិកម្មអីទេ។ ខ្ញុំគិតថា ទំនងវាមិនពិរោះអីមែន តែជាទឹកចិត្ត ណាបទនេះប្លែកពីបទដទៃហើយខ្លីផង ហើយ​ក៏​ចង់​សិក្សា​ពី​គុណភាព​បទភ្លេងបន្ថែមផងនោះ ខ្ញុំក៏សម្រេចចិត្តផលិតវាឡើង ម្ដងជាងពីរដង ដោយដំបូងឡើង ខ្ញុំគ្រាន់តែកេះ ហ្គីតាខ្លួនឯងប៉ុណ្ណោះ រួចក៏បន្តឲ្យលោក ឡុង ស៊ីអៀប ជាអ្នកប្រដេញហ្គីតាឲ្យយ៉ាងពិរោះ ជា​ផ្លូវការ​រហូត​កែខៃ​បាន​ល្អ​អាច​ទទួល​យក​បាន និង​បាន​បង្ហោះ​ចូលក្នុងWebsite: http://www.phnompenh.com នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១១ ហើយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១១ បទនេះ ត្រូវបាន​ដាក់​បញ្ចូលជាផ្លូវការជារបៀបCalltuneក្នុងប្រព័ន្ធមិត្តហ្វូនដែលមានកុងត្រាជាមួយក្រុមហ៊ុនKhmer Art និង​ក្រុមហ៊ុន​Calltune Lotus បីប្រព័ន្ធMfone Smart និង Metfone រយៈពេល៣ឆ្នាំ។ បទនេះមានលេខកូដ៖ 60212146

ចម្រៀងនិងទំនុកច្រៀង

យំក៏យំទៅ

និពន្ធទំនុកច្រៀង បទភ្លេង និងច្រៀងដោយ ម៉ា ច័ន្ទបញ្ញា

អូ.. ហូ.. ហូ… អូ.. ហូ.. អូ.. ហូ…

(ភ្លេងហ្គីតា)

គ្រាន់តែដឹងថាអ្នកឈឺចាប់ គ្រាន់តែចង់ប្រាប់ថាគួរតែកាត់ចិត្តទៅ។

គ្រាន់តែដឹងថាអ្នកលួចយំ មិនចង់បង្ខំឲ្យអ្នកឈប់នោះទេ។

យំក៏យំទៅ យំក៏យំទៅ យំក៏យំទៅ

បើសិនយំទៅអ្នកបានស្បើយ យំក៏យំទៅ យំក៏យំទៅ យំក៏យំ…ទៅ។

គ្រាន់តែសូមនៅពេលយំហើយ អ្នកក៏នឹងស្បើយ នឹងស្បើយឈប់ឈឺចាប់។

(ហ្គីតា អមនឹងពាក្យ អូ អូ ហូ អូ ហូ ហូ…)

(បទដើម៖ ពោល, អើ! ឥឡូវធ្វើតាមខ្ញុំណា អូខេ! ស្រែកអូហូមកតាមខ្ញុំ អូខេ! យំក៏យំទៅ តែជួយស្រែកអូហូណា៎)

អូ… អូ.. ហូ.. អូហ.. ហូ..

(ហ្គីតា និង ហួច) > ច្រៀងឡើងវិញទាំងអស់។

ចុងបញ្ចប់៖ យំក៏យំទៅ យំក៏យំទៅ យំក៏យំទៅ បើសិនយំទៅអ្នកបានស្បើយ

យំក៏យំទៅ យំក៏យំទៅ យំក៏យំទៅ… យំក៏យំទៅ យំក៏យំទៅ យំក៏យំទៅ..

បើសិនយំទៅអ្នកស្បើយ… យំក៏យំទៅ….។

ចុចទីនេះដើម្បីស្ដាប់បទចម្រៀងផ្លូវការ៖

សំណល់ការងារពិសោធន៍

ពិសោធន៍លើកទី១៖

ពិសោធន៍លើកទី២៖

 

សូមអរគុណចំពោះការយកចិត្តទុកដាក់អាន។ សូមរីករាយគ្រប់ពេលវេលា។

ភ្នំពេញថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០១១

Advertisements

គំហើញទ្រឹស្ដីថ្មី៖ ស្រូបនិងបញ្ចេញ

ស្តង់ដារ

វាមិនមែនជាទ្រឹស្ដីថ្មីអ្វីនោះទេ សម្រាប់អ្នកដែលធ្លាប់សិក្សាវាហើយ តែវាជាទ្រឹស្ដីថ្មីមួយ ដែលកើតចេញពីការសង្កេតរបស់ខ្ញុំ។ តាមរយៈ ការសិក្សាកន្លងមកពីមនុស្សជាច្រើនដែល នៅជុំវិញខ្លួនរបស់ខ្ញុំ ខ្ញុំបានរកឃើញនូវភាពចំបាច់មួយរបស់ខួរក្បាល ដែលខួរក្បាល បានជួយឲ្យគំនិតនិមិត្តកម្មរបស់មនុស្សជាច្រើនបានក្លាយជាការពិត និងមួយចំនួនទៀត នៅតែឋិតក្នុងគំនិតនៅឡើយ តែនឹងចេញជារូបរាងនៅថ្ងៃណាមួយ។ ថ្មីៗនេះ ខ្ញុំក៏បានរកឃើញនូវទ្រឹស្ដីថ្មីមួយ ដែលឲ្យឈ្មោះថា«ស្រូបនិងបញ្ចេញ»។ សូមអញ្ចើញការវិភាគខាងក្រោម៖

នៅមួយជុំនៃគំនិតរបស់ខួរក្បាលយើងមានចម្ងាយស្ទើរតែស្មើនឹងកាំរង្វង់របស់ផែនដី និងមានស្រទាប់ជាច្រើនជាន់ ដែលមានចំនុចប្រសព្វមួយកន្លែងត្រង់ខ្លួនយើង។ កាលណា កាំរង្វង់នៃគំនិតនោះវិលប្រសព្វគ្នាមួយស្រទាប់និងមួយស្រទាប់ នឹងធ្វើឲ្យ គំនិតថ្មីមួយផុសឡើង ប្រៀបបាននឹងទ្រឹស្ដីនៃយល់សប្តិដែរ។ មានន័យថា មនុស្សប្រៀបដូចជារោងចក្រដែលមានលក្ខណៈពេញលេញមួយដូច្នោះដែរ ពោលគឺមាន កន្លែងស្រូបយក និងកន្លែងបញ្ចេញចោល។

ពាក្យថា«កន្លែងស្រូបយក និងកន្លែងបញ្ចេញចោល»នេះ និយាយជារួមមក គឺស្ទើរតែបានប្រើប្រាស់ ស្ទើរពាសពេញ នៃលក្ខណៈរបស់មនស្ស មានដូចជា ផ្នែកចិត្តសាស្ត្រ ផ្នែកសរីរៈ ផ្នែកគំនិត ឬផ្នែកសកម្មភាពជាដើម។ ឧ. ផ្នែកចិត្តសាស្ត្រ មនុស្សត្រូវការស្គាល់ពីចិត្តមនុស្សជុំវិញខ្លួនជាច្រើន ដើម្បីបង្កើតនូវការសង្កេតមួយដ៏សម្បូរបែប ដែលរាប់បញ្ចូលពីខ្លួនឯង រហូតដល់មនុស្សដែលនៅឆ្ងាយៗពីខ្លួន។ កាលណាមនុស្សម្នាក់ស្រូបយក នូវគំនិត ចំណេះដឹង ឬការសង្កេតនានា ពីមនុស្សជុំវិញខ្លួន ពួកគេក៏បញ្ចេញមកវិញតាមរយៈ សកម្មភាព កាយវិការ ក្នុងការពិសោធន៍ដោយផ្ទាល់ពីហេតុការណ៍ទាំងនោះ រួចកត់សម្គាល់ក្នុងព្រឹត្តិការណ៍របស់ខួរក្បាល ដែលទាំងនេះ វាឋិតក្នុងលក្ខណៈស្រូបចូលដើម្បីរក្សាទុកនូវទិន្នន័យថ្មីរបស់ខួរក្បាលទៀតហើយ។ សូមបញ្ជាក់ថា៖ គេអាចសង្កេតទៅកាន់មនុស្សក្នុងលក្ខខណ្ឌខាងលើនេះដោយងាយៗ​បំផុត ក្នុងវ័យដំបូងរបស់មនុស្ស ពោលគឺវ័យកុមារ ព្រោះវ័យនេះជាវ័យដែលមនុស្ស នៅកៀកបំផុតនឹងទ្រឹស្ដី «ស្រូបនិងបញ្ចេញ» នេះ ជាក់ស្ដែង គ្រាន់តែកុមារម្នាក់ឃើញ មនុស្សពិការដើរ នោះកុមារនោះក៏យកតម្រាប់តាមភ្លាមៗ ទាំងនេះគឺជា ការកត់ត្រារបស់ប្រព័ន្ធខួរក្បាលចូលក្នុងព្រឹត្តិការណ៍ខួរក្បាល។

បកត្រឡប់មកវិញ នៅពេលដែលមនុស្សបានស្រូបយកនូវគំនិត ឬកិច្ចការទាំងឡាយ ហើយ ខួរក្បាលរបស់មនុស្ស ក៏ចាប់ផ្ដើមបូកបញ្ចូលគ្នា តាមរយៈ​ជំនួប​នៃ​ស្រទាប់​ព្រឹត្តិការណ៍ រួចក៏ផ្សំជារូបរាងថ្មីមួយ ។ ដូច្នេះ ក្រោយគំហើញនៃ ខួរក្បាល មនុស្ស​ក៏ចាប់ផ្ដើម​ព្យាយាមរកទីមួយសម្រាប់បញ្ចេញវា មកតាមលក្ខណៈ​ផ្សេងៗ ទៅតាមកាលៈទេសៈដែលមនុស្សយល់ថាអាចបញ្ចេញបាន​ទៅ។ ក៏ប៉ុន្តែ ការបូកបញ្ចូលទាំងនេះ មិនប្រាកដថា មនុស្សអាចយកវា​មកប្រើប្រាស់​បានសមស្របនោះទេ គឺទៅតាមសមត្ថភាពនៃខួរក្បាលរបស់មនសុ្សម្នាក់ៗដែរ។ អាចនិយាយបានថា វាហាក់ដូចជារោងចក្រ ដែលរកបាននូវវត្ថុធាតុដើម ហើយត្រូវបានគេយកវត្ថុទាំងនោះ ទៅផលិតជារបស់ថ្មីមួយដូច្នេះដែរ។

នៅលើពិភពលោកសព្វថ្ងៃនេះ មនុស្សបានបន្សល់ទុកនូវសមិទ្ធិផលរបស់​ខួរក្បាល​ជា​ច្រើន បូករួមទាំងសមិទ្ធិផលល្អនិងសមិទ្ធិផលមិនល្អផងដែរ។ តើទៅមុខទៀតសមិទ្ធិផលនៃខួរក្បាលរបស់មនុស្ស នឹងបង្កើតអ្វីទៀត?

ភ្នំពេញថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១១

បទចម្រៀងរបស់ខ្ញុំមានវត្តមានក្នុងCalltuneមិត្តហ្វូន

ស្តង់ដារ

ស្អែកម្សិលមិញថ្ងៃនេះ (២Version), លង់ស្នេហ៍លើFacebook, ស្នាមញញឹមចុងក្រោយនៃមនុស្សខូចចិត្ត (២Version), ចង់ពន្យល់ពាក្យបែកឲ្យអូនស្ដាប់ និងបទយំក៏យំទៅ គឺជាការនិពន្ធបទភ្លេង ទំនុកច្រៀង និងច្រៀងដោយ ខ្ញុំ ព្រមទាំងប្រគុំតន្ត្រីដោយ ខ្ញុំ និង លោក ឡុង ស៊ីអៀប ពេលនេះត្រូវបានក្រុមហ៊ុនLotus ដែលជាក្រុមហ៊ុនទំនាក់ទំនងទូទៅមួយរបទូរស័ព្ទចល័តបីក្រុមហ៊ុន គឺ Metfone , Smart និង Mfone បានចុះកុងត្រាចំនួន៣ឆ្នាំសម្រាប់ដាក់ជាប្រព័ន្ធCalltune។

ជាជំហានដំបូង ខាងក្រុមហ៊ុនបានមកទាក់ទងខ្ញុំអំពីបទចម្រៀងដែលខ្ញុំគ្រាន់តែសរសេរ ដើម្បីចែកចាយ គំនិតកុំឲ្យភ្លេច ជូនដល់មិត្តភក្តិឲ្យស្ដាប់លេងប៉ុណ្ណោះ  ដូចបានបង្ហោះដូចរាល់ដងនោះ។ ពេលនោះ ខ្ញុំក៏សម្រេចចិត្តដោយ ក្នុងកុងត្រា យើងនិយាយតែដាក់តែCalltuneប៉ុណ្ណោះ ឯធ្វើអីផ្សេង គឺស្រេចតែយើង។ ដូច្នេះ ខ្ញុំក៏សម្រេចចិត្ត រួចក៏ទៅចុះកុងត្រាដល់កន្លែង។ ក្រោយមក នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១១ នេះ ខាងក្រុមហ៊ុន ក៏បានផ្ញើលេងCodeរបស់មិត្តហ្វូនមក។ ដូច្នេះ ពីពេលនេះទៅបទចម្រៀងខ្ញុំក៏បានមានវត្តមានលើទីផ្សារCalltuneនឹងគេដែរ។

វត្តមានដំបូងនេះ ខ្ញុំជឿថា ពុំសូវជាមានអ្នកនិយមដាក់Calltuneរបស់ខ្ញុំនៅឡើយ ដោយសារបទទាំងនោះ ពុំបានតម្រូវដល់ទឹកចិត្តសកលនៃយុវវ័យនៅឡើយ។ ដូច្នេះ លើកក្រោយខ្ញុំនឹងព្យាយាមធ្វើតម្រូវCalltuneសាកមើលម្ដងទៀត។

ខាងក្រោមនេះ ជាតារាងលេខCode។ បើលោកអ្នកមិនទាន់ភ្ជាប់Calltune សូមវាយOn រួចផ្ញើទៅលេខ 1772 បន្ទាប់មក វាយYes ផ្ញើទៅ 1772 រួច វាយSet [លេខCode]ជាការស្រេច។

ដើម្បីសាកស្ដាប់បទចម្រៀងនេះ សូមCopyលេខCodeដាក់ក្នុងប្រអប់Search ដោយគ្រាន់តែកែត្រង់ By song ទៅជាBy code រួចចុចSearch ហើយចុចលើឈ្មោះចម្រៀងដែលចេញមក នោះលោកអ្នកនឹងអាចស្ដាប់បាន: http://imuzik.metfone.com.kh/user/loginindex.screen

សូមអរគុណ!

No. Metfone Song Name
1 60212149 60212142 Thngai Sa Ek Masel Minh Thngai Nis
2 60212150 60212143 Thngai Sa Ek Masel Minh Thngai Nis versoin piano
3 60212151 60212144 Snam Nhornhoem Chong Kroy Ney Monos khouch Chet
4 60212152 60212145 Snam Nhornhoem Chong Kroy Ney Monos khouch Chet R B
5 60212153 60212146 Yum Kor Yum Tov Guitar
6 60212155 60212147 Chong Ponyul Peak bek Oy Oun Sdab
7 60212154 60212148 Lung Snae Tam Facebook

ស្រាវជ្រាវ៖ គំហើញតក្កវិជ្ជានយោបាយក្នុងរឿងឆ្មារនិងកណ្ដុរ

ស្តង់ដារ

បើនិយាយថារឿង Tom and Jerry ប្រហែលជាអ្នកផងនៅប្រទេសកម្ពុជាធ្លាប់ទស្សនា ច្រើននោះហើយ អ្នកខ្លះ ទំនងជាទស្សនាតាំងពីក្មេង រហូតដល់ខ្លួនជាយុវវ័យក៏មាន។

Tom and Jerry ឬ ប្រជាជនខ្មែរគ្រប់វ័យតែងនិយមហៅយ៉ាងងាយថា ឆ្មារនិងកណ្ដុរនេះ ត្រូវបានផលិតដោយក្រុមហ៊ុនMGM ឋិតក្នុង Hollywood ក្នុងអំលុងឆ្នាំ១៩៤០។

មើល ជាលក្ខណៈកម្សាន្តតាំងពីវ័យក្មេង រហូតដល់ ទស្សនាជាលក្ខណៈ វិភាគបាននៅពេលបច្ចុប្បន្ន ខ្ញុំក៏បានរកឃើញនូវរបកគំហើញតក្កវិជ្ជានយោបាយមួយក្នុងរឿងឆ្មារនិងកណ្ដុរនេះ​ យ៉ាងអស្ចារ្យបំផុត។

តើតក្កវិជ្ជានយោបាយក្នុងតម្លៃរឿងឆ្មារនិងកណ្ដុរនេះ មានលក្ខណៈបែបណាខ្លះ? ខ្ញុំសូមបកស្រាយតាមការវិភាគដូចខាងក្រោម។

ពីតូចដល់ធំ អ្នកខ្លះមើលរឿងគំនូរជីវចលប្រភេទនេះ សឹងតែច្រើនដង ក្នុងមួយនាក់។ អ្នកខ្លះមើលហើយក៏រីករាយទៅតាមភាពក្រម៉េចក្រមើមរបស់ ទឹកដៃគំនូរទៅ អ្នកខ្លះមើលហើយក៏អាចវិភាគប្រៀបធៀបនឹងជីវិតទៅ។ បច្ច័យទាំងនេះហើយ ដែលធ្វើឲ្យរឿងគំនូរជីវចលមួយខ្សែនេះ មើលមិនចេះជិនណាយ ប៉ុន្តែ អ្នកទាំងនោះប្រហែលជាមិនបានវិភាគពីន័យដ៏អស្ចារ្យមួយចំនួនក្នុងខែរឿងនោះទេ។ ខ្ញុំជឿជាក់ថាក៏មានអ្នកវិភាគដែរ តែគ្រាន់តែមិនបានបញ្ចេញមក។

តាមការវិភាគរបស់ខ្ញុំ ជាធម្មតា ក្នុងភាពតក្កវិជ្ជារបស់Hollywood គឺសុក្រិតណាស់ ពោលគឺការពិតបែបណា ការផលិតគឺស្របបែបនោះដែរ ពិសេសគឺសម័យក្រោយឆ្នាំ៧០ Hollywoodធ្វើរឿងរិតតែសុក្រិត។ សម្រាប់ភាពសុក្រិតនេះ ខ្ញុំសូមលើកឧ. ថាបើមានស្នេហ៍ហើយ គឺត្រូវតែកើតទុក្ខ ឯម្យ៉ាងទៀត បើឆ្មានៅខាងក្រៅចាប់កណ្ដុរ ការផលិតក៏ដូចគ្នា មិនងាយនឹងធ្លោយ ពីភាពពិតទាំងនោះទេ ទោះជាតុក្កតាក៏ដោយ។ ប៉ុន្តែ ដោយឡែក អ្នកទាំងអស់គ្នាមានដែល ឆ្ងល់ទេ ថាតើ ហេតុអីក្នុងរឿងTom and Jerry ឬឆ្មាកណ្ដុរ ដែលHollywoodផលិតនេះ បែរជា អ្នកដឹកនាំតម្រូវឲ្យកណ្ដុរជាសត្វតូចតាច ត្រូវឈ្នះឬស្មើនឹងសត្វឆ្មា ជានិច្ចនោះ?

សត្វកណ្ដុរគឺតំណាងឲ្យប្រទេស អាមេរិក ដែលចូលចិត្តប្រើភាពសេរីជាធំ ឯសត្វឆ្មាគឺតំណាងឲ្យប្រទេសចិន ដែលជា បញ្ចមិត្ត នឹងអាមេរិក។ ចំណែកឯសត្វឆ្កែ ដែលមានមាឌធំ តែពុំសូវបានលូកចូលសាច់រឿងញយដង នោះគឺតំណាងឲ្យ ប្រទេសរុស្សី។

ជាអំណះអំណាង ខ្ញុំសូមលើកយករឿងមួយនេះជាឧទាហរណ៍៖

ឆ្មាក្នុងរឿងនោះ គឺឆ្លាតណាស់ គ្រាន់តែអានសៀវភៅអក្សរភ្លេងតែបន្តិច ក៏ពូកែលេងភ្លាម នេះគឺតំណាងឲ្យភាពរុងរឿង និងអរិយធម៌របស់ប្រទេសចិន ដែលពូកែខាងរៀនតាម។ ឯកណ្ដុរចូលចិត្តស្ដាប់ភ្លេង និងជួនកាល សឹងតែចាញ់បោកឆ្មារញយៗដែរ។ នេះគឺតំណាងឲ្យនយោបាយទូទៅដែលចិនឧស្សាហ៍ប្រើសម្រាប់គ្រប់គ្រងលោកសេរី។

ក្នុងឈុតក្រោយមក ដោយសត្វទាំងពីរពូកែ ក៏ត្រូវបានព្រះរាជាសព្វព្រះទ័យអញ្ចើញ មកប្រគុំតន្ត្រីនៅរាជវាំង។ ប៉ុន្តែនៅចុងបញ្ចប់ ស្រាប់តែឆ្មានៅតែមានចរិតចង់ឈ្នះរហូត ទោះជាខ្លួនកំពុងកាន់មុខការធំដំក៏ដោយ។ តើនេះតំណាងអី? គឺតំណាងឲ្យមាយាទរបស់ចិន មានន័យថា ទោះជាចិន ពូកែប៉ុណ្ណា ក៏ដោយក៏ចិននៅតែមានមាយាទចង់តែឈ្នះដែរ មិនថាខ្លួនឋិតក្នុងឋានៈបែបណាទេ។ ការឈ្នះរបស់គេគឺជាត្រីមុខ។ តែនៅតែចាញ់កណ្ដុរ។

សូមអរគុណចំពោះភក្ដីភាពក្នុងការអានរបស់លោកអ្នក។ សូមបញ្ជាក់ផងដែរថា នេះគ្រាន់តែជាការវិភាគដោយខ្លួនឯងរបស់ខ្ញុំប៉ុណ្ណោះ! 🙂

គ្រាន់តែខួរក្បាលក៏បែងចែកដែរ ចុះទម្រាំប្រទេសជាតិ

ស្តង់ដារ

អ្នកមានដឹងទេ ថាខួរក្បាលរបស់អ្នកចែកចេញជាពីរ? ប្រហែលជាមិនដឹងដូចខ្ញុំដែរ តែមានគេដឹង ហើយខ្ញុំដឹងពីគេ គឺថាតាមគេ។

ខួរក្បាល គឺបែងចែកជាពីរ គឺចំហៀងនៃការស្រមើស្រម៉ៃ និងចំហៀងនៃការប្រាកដនិយម។ កាលណា យើងធ្វើអ្វីមួយដែលចូលក្រមខណ្ឌ នៃចំហៀងនីមួយៗ នោះខួរក្បាលនឹងបែងចែកឲ្យយើងភ្លាមជាស្វ័យប្រវត្តិ ដែលការបែងចែកនេះហើយដែល បង្កើតបានជាសកម្មភាព និងសំណល់សកម្មភាព។ សកម្មភាព គឺធ្វើដោយជាក់ច្បាស់ ឯសំណល់សកម្មភាពគឺយល់សប្តិ។

មិនចង់បែកច្រើនទេ តែចង់និយាយថា សូម្បីតែខួរក្បាល ធម្មជាតិបង្កើតមនុស្សមកហើយ នៅមានការបែងចែកជាស្វ័យប្រវត្តិ ចុះទម្រាំតែប្រទេសជាតិមួយដែលមានអត្តសញ្ញាណប្រហាក់ប្រហែលគ្នា ឬស្រដៀងគ្នានោះ?

ចរិតរបស់មនុស្សគឺដូចគ្នា មានន័យថា មនុស្សជាអ្នកបង្កើតឲ្យមានប្រទេសឡើង បានជាមានការបែងចែកទឹកដី សញ្ជាតិ ពណ៌សម្បុរ ជាតិសាសន៍ ។ល។ បែបនេះ។ ការបែងចែក ប្រកាន់គ្នា ទៅវិញទៅមក បង្កជាសង្គ្រាមហូរហែរ ប្រៀបដូចជាកង់ប្រវត្តិសាស្ត្រដែល វិលឥតឈប់ដូច្នោះដែរ។

អ្នកណាក៏ខុសដែរ លើកលែងតែខុស ព្រោះខុសគឺត្រូវតែខុស ឯត្រូវវិញ គឺមិនមែនខុស ទេ តែត្រូវគឺត្រូវហើយ។

ទោះជាយ៉ាងណាក៏ដោយ ក៏សរុបមក អ្វីៗទាំងអស់សុទ្ធតែជាការកំណត់របស់មនុស្ស ប៉ុណ្ណោះ ឯការពិតសឹងតែលែងអាចរកឃើញទៅហើយ សព្វថ្ងៃនេះ ព្រោះដោយសារ វិសាលភាព នៃការកំណត់មនុស្សមានសភាពទ្រង់ទ្រាយធំឡើងៗ ឥតឈរឈប់នេះ ឯង។

ជាសំណើរ មនុស្សគ្រប់រូបគួរតែកាត់បន្ថយការប្រកាន់ជ្រុលហួសពេកទៅ ទើបជាការប្រសើរ ក្នុងការរស់នៅជាមួយគ្នា៕

ស្រាវជ្រាវ៖ ទំនាក់ទំនងហេដ្ឋារចនាសម្ព័ន្ធសង្គមរាស្ត្រខ្មែរ និង សឹង្ហបុរី

ស្តង់ដារ

ជាទូទៅ វិធីសាស្ត្រនៃការស្រាវជ្រាវខ្ញុំគឺកើតចេញច្រើនវិធីណាស់ ពោលគឺសុ ជិ ព លិ។ ដោយឡែក ខ្ញុំមានវិធីមួយសម្រាប់ការស្រាវជ្រាវរបស់បាត់បង់ តាមរយៈការស្ដាប់ពាក្យ របស់ចាស់ព្រឹទ្ធាចារ្យ ឬអ្នកមានបទពិសោធន៍ណាដែលរៀបរាប់ពីប្រវត្តិ ឬហេតុការណ៍ ទាក់ទងនឹងប្រធានបទរបស់ខ្ញុំកំពុងរក រួចសម្គាល់វាទុករងចាំការបូកសរុប «មតិពិត»។ «មតិពិត» គឺជាមតិប្រយោលក៏ដោយ ជាក់លាក់ក៏ដោយ ឲ្យតែចេញមកពីមនុស្ស ចាប់ពីរឡើងទៅ ខ្ញុំនឹងរាប់ថា «មតិពិត»។

ពេលបានមតិពិត ខ្ញុំនឹងបើការស្រាវជ្រាវខ្នាតវែងមួយ ដោយប្រើវិធី «ចាំឱកាស»។ «ចាំឱកាស» គឺជាវិធីសាស្ត្រទី២របស់ខ្ញុំ សម្រាប់ស្រាវជ្រាវរយៈពេលវែង អាចឲ្យខ្ញុំត្រូវពេលវេលាយូរតាមតែអាចរកឃើញ ដោយពិនិត្យលើតំរុយបន្តិចៗ ឬកាន់តែច្រើនកាន់តែល្អ ជាគោល។ ពេលឱកាសហុចឲ្យ ខ្ញុំនឹងឈានចូលការ រក្សាទុកមួយ។ ខាងក្រោមនេះ ជាការស្រាវជ្រាវខ្នាតវែងមួយដែលខ្ញុំស្រាវជ្រាវ៖

– ខ្ញុំដាក់សំណួរ ពេលខ្ញុំសិក្សាពី«សង្គមរាស្ត្រនិយម» កាលពីរៀនថ្នាក់ទី៩ ដោយខ្លួនឯងថា៖ តើសង្គមរាស្ត្រនិយមជាអ្វី? ហើយវាមានសណ្ធានទម្រង់បែបណាខ្លះ?

– បន្ទាប់សំណួរនេះលេចឡើង ខ្ញុំព្យាយាមសាកសួរ និងប្រមូលទិន្នន័យទាំងអស់ ដាក់មកកន្លែងនៅជិតខ្លួនបំផុត មានដូចជាខួរក្បាល កូនសៀវភៅ កុំព្យូទ័រ ជាដើម។ ជាបន្ទរបន្ទាប់ ខ្ញុំបានរកឃើញឯកសារជាច្រើន ដែលបានមកពីគ្រប់ទិសទី ទើបធ្វើឲ្យខ្ញុំស្គាល់សង្គមរាស្ត្រនិយមបានច្រើន។

– ក្នុងចំណោមកិច្ចការទាំងនោះ ខ្ញុំបានប្រទះនឹងពាក្យចចាមរាមមួយ ពីមេខ្ញុំថា បានពោលថា៖ «ប្រព័ន្ធសម្អាតទីក្រុងរបស់សឹង្ហបូរី គឺយកតាមប្រព័ន្ធសម្អាតទីក្រុងសង្គមរាស្ត្រនិយម របស់សម្ដេចតា»។ ខ្ញុំមិនទាន់ជឿទេ តែខ្ញុំសួរខ្លួនឯងចឹងទេ? ដូច្នេះ ខ្ញុំក៏ចាប់ប្រើ វិធីទី១ គឺ«មតិពិត»។

– តាមរយៈវិធីនេះ ខ្ញុំបានប្រទះសម្ដីមួយថ្មីដូចគ្នាដែរ ពីលោកគ្រូខ្ញុំដែល ធ្វើឲ្យ«មតិពិត» ចាប់ផ្ដើមមានកម្រិត។ ខ្ញុំក៏រក្សាពាក្យនេះទុកថាអាចយកជាការបាន រួចបន្តចូលវិធីសាស្ត្រ«ចាំឱកាស»។

-កន្លងជិត៣ទៅ៤ឆ្នាំក្រោយមក នៅថ្ងៃនេះ ខ្ញុំក៏ឃើញបងSamdy បង្ហោះ វីដេអូមួយដែលខ្ញុំសិក្សារួចយូរហើយ ក៏ចង់ប្រាប់បន្ថែមពីរឿងដែលខ្ញុំដឹងនេះ ស្រាប់តែជាចៃដន្យលោកគ្រូ ជា ច័ន្ទបរិបូរណ៍ ក៏លើកយកឯកសារយោងមួយ ដែលធ្វើឲ្យមតិនេះ រិតតែសុក្រិត។ ឯកសារនេះលោកគ្រូបាន បញ្ជាក់ថាដកស្រង់ចេញពី «…អត្ថបទរបស់លោក Sam Nora
27/12/2010» សូមអរគុណលោកគ្រូ និងបងសាមឌីមែនទែនដែលធ្វើឲ្យ ឱកាសនេះក្លាយជាការពិត។ ខាងក្រោមនេះជាមតិដែលខ្ញុំចម្លងចេញពី លោកគ្រូ ជា ច័ន្ទបរិបូរណ៍។

H.E. Lee Kuan Yew and Cambodia
According to the Wikileaks, leaks secret reports of the American State Department, related to H.E. Lee Kuan Yew of Singapore, would hold extremely hard words on Cambodia, Laos and Myanmar.
We don’t wish to make …any comment on it, thinking that it’s not appropriate, due to the fact that those remarks are part of the reports classified as confidential.
We would only like to remind that in 1965, after the proclamation of Singapore as an independent State, our most venerated Samdech Euv, was one of the Head of State in the world, if not the first, to de jure recognize Singapore as an independent State. The Cambodian Head of State then invited H.E. Lee, Prime Minister of the “Island-State”, to pay an official visit to Cambodia. It was done.
Samdech Head of State then sent his personal aircraft, a DC3, to bring the Singapore Premier from Saigon to Phnom-Penh. As soon as the royal airplane entered the Cambodian airspace, it was escorted by six military aircrafts T28 of the Royal Cambodian Air force. 

Premier Lee was greatly greeted, like our Samdech Euv was the only one who knew how to do.
Back to his country, H.E. Lee, ordered his ministers to take the beautiful Phnom-Penh as model for the development of Singapore. The Singapore Premier found our capital very beautiful, clean and harmoniously developed.
Forty five years later, Singapore becomes a paradise, even compared to the European standards, while Phnom-Penh…To think over!
At the same time, the Singapore Air force is one of the best equipped in Asia, while the Cambodian one is reduced to something close to zero… To think over again!

(ដកស្រង់ចេញពីមតិលោកគ្រូ ជា ច័ន្ទបរិបូរណ៍ ដែលចម្លងចេញពីអត្ថបទរបស់លោក Sam Nora 27/12/2010)
phsar_thmey_big

phsar_thmey_big

សូមអរគុណ!!
ច្បារអំពៅ, ថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០១១

blogខ្ញុំបង្កើនកម្រិតផ្សាយ^^

ស្តង់ដារ

តាមរយៈការស្រាវជ្រាវ​អំពីរបៀបដាក់លីងជាMp3 ដើម្បីជាការងាយស្រួលដល់ប្រិយមិត្តក្នុងការស្ដាប់ តាំងពីពេលបង្កើតប្លកនេះដំបូងរហូតមកដល់ឥឡូវ ខ្ញុំទើបតែរកបានរបៀបដាក់លីងជាលក្ខណៈបែបនេះ ក្នុងប្លក់នេះតែប៉ុណ្ណោះ។

ដោយខ្ញុំសំបូរឯកសារMp3ដែលបានសន្សំ និងបង្កើតថ្មីៗច្រើនគួរសម ខ្ញុំបានសាកសួរពីរបៀបដាក់លីងតំណស្ដាប់ភ្លាមៗលើប្លក ប៉ុន្តែជាលទ្ធផល មិត្តភក្តិដែលខ្ញុំសួរលើកទីមួយ គេពុំព្រមប្រាប់ខ្ញុំសោះ។ លើកទីពីរ ខ្ញុំបានសាកសួរទៅ បងប្រុសម្នាក់ដែលកាលណោះទើបស្គាល់គ្នាថ្មីៗ រួចគាត់ក៏បានប្រាប់ពីរបៀបដាក់ដែរ តែធ្វើមិនចេញសោះ។ ម្ដងហើយម្ដងទៀតបែបនេះហើយ បានជាគោលបំណងនេះ ចេះតែអន្លាយទៅៗ រហូតកន្លងផុតជិត១ឆ្នាំ ទៅ២ឆ្នាំ។

ជាសំណាង ខ្ញុំបានប្រទះឃើញ របៀបដាក់លីងនេះ ក្នុងប្លក់របស់ បង ឧត្តម។ ខ្ញុំក៏សាកសួរទៅគាត់ រហូតដល់ទៅពីរដង តែមិនបានអនុវត្ត មូលហេតុមកពី រវល់ និងកុំព្យូទ័រ យឺតពេក ទើបអន្លាយអស់ពីរសប្ដាហ៍បន្ថែម។ ក្រោយមក ខ្ញុំបានដឹងពីបងឧត្ដមថា​ គាត់ក៏បានដឹងពីរបៀបនេះ ពីវិចិត្រដែរ។ ដូច្នេះ ខ្ញុំក៏ទាក់ទង ទៅវិចិត្រភ្លាមៗ ទើបទទួលបានពីរបៀបដាក់លីងនេះ។

ថ្ងៃនេះ ជាថ្ងៃសម្ពោធលីងនេះជាផ្លូវការហើយសម្រាប់ប្លក របស់ខ្ញុំ។ ពីពេលនេះទៅ ប្លកខ្ញុំអាចមានលទ្ធភាពបង្កើនកម្រិតការផ្សាយរបស់ខ្ញុំ ដូចប្លកល្បីៗដទៃ ក្នុងពិភពWordpressនេះហើយ។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នកទាំងបី បងប្រុស (សុំមិនបញ្ចេញឈ្មោះ) , វិចិត្រ និង បងឧត្ដមធំៗ ដែលបានជួយចែករំលែកនូវវិធីនេះមកកាន់ខ្ញុំ ក៏ដូចជាប្លករបស់ខ្ញុំ។ ក៏សូមអរគុណជាពន្លឹក ចំពោះប្រិយមិត្តដែលចូលមកអានប្លកខ្ញុំជារឿយៗផងដែរ។ «ការចូលរួមរបស់អ្នកគឺជាចំណែកនៃឆន្ទៈរបស់ខ្ញុំ»

សូមជូនពរឲ្យអ្នកទាំងអស់គ្នា ជួបប្រទះតែសុភមង្គល សុខភាពល្អ បញ្ញាវៀងវៃ និងប៉ងអ្វីឲ្យបានជោគជ័យ ក្នុងន័យល្អ គ្រប់ៗគ្នា។

ដើម្បីជាការសម្ពោធកម្រិតការផ្សាយក្នុងថ្ងៃនេះ ខ្ញុំសូមយកចម្រៀងដែលជាស្នាដៃខ្ញុំ មួយចំនួនមកចែកជូនស្ដាប់នៅទីនេះទុកជាការញុំាងថ្ងៃនេះឲ្យរីករាយ (ប្រវត្តិនៃបទនឹងមានបង្ហោះនៅពេលក្រោយ) សូមអញ្ចើញស្ដាប់!!

ស្នាមញញឹម

ស្អែក ម្សិលមិញ ថ្ងៃនេះ

លង់ស្នេហ៍តាមហ្វេសប៊ុគ

Again with a big talkshow humanity, “It’s not a dream”

ស្តង់ដារ

“My dream to reunion my family….

My dream to know the information where you now are??”

Always miss…

Living in the dream…

Still waiting….

Which persons that it’s not a dream will make the dream come true tonight?

It’s not a dream“, the first humanity program in Cambodia. Coming soon on this night (Thursday) on Bayon Tv Channel.

Time: 7:30pm (after news program) to 8:30pm

“It’s not a dream”, make your dream come true…

More information, please contact to 097 5 097097 or visit the website: www.closer.com.kh

Is that your relative is waiting u? Meeting tonight….

កម្មវិធីនេះមិនមែនជាសុបិន៖ ការជួបជុំដ៏អស្ចារ្យលើកទី២

ស្តង់ដារ

«ក្ដីរំពឹងទាំងទុក្ខ…

អនុស្សាវរីយ៍ដ៏រីករាយ…

ការជួបជុំដោយឥតប្រៀងទុក…»

តើលើកទី២នេះ កម្មវិធីមនុស្សធម៌ នេះមិនមែនជាសុបិន នឹងធ្វើឲ្យក្ដីសុបិនចង់ជួបសាច់ញាតិរបស់ភ្ញៀវកិត្តិយសរូបណា បានខ្លាចជាការពិត?

សូមកុំភ្លេចទស្សនា ការផ្សាយលើឆាករបស់កម្មវិធី នេះមិនមែនជាសុបិន នៅស្ថានីយទូរទស្សន៍បាយ័ន(មិនមែនបាយ័ន១) នារាត្រីថ្ងៃព្រហស្បត្តិ៍ វេលាម៉ោង៧និង៣០នាទីយប់។

កម្មវិធីមនុស្សធម៌នេះមិនមែនជាសុបិន!!!!

ពត៌មានបន្ថែមអំពីកម្មវិធីសូមទំនាក់ទំនងមកកាន់៖ www.closer.com.kh ឬ ទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ 097 5 097 097។

បច្ចេកទេស​តែង​និពន្ធ និង​ដឹកនាំ​រឿង (ភាគ១)

ស្តង់ដារ

ការ​រំលឹក​ឡើង​វិញ​នូវ​មុខវិជ្ជា ដែល​ទទួល​បានពី​សាស្ត្រាចារ្យ សម្រាប់​ជា​ទុន​ខ្លះៗ

ដើម្បី​ចែក​រំលែក​ដល់​នរជន​ដែល​ស្រឡាញ់​វប្បធម៌​សិល្បៈ​ជាតិ

អ្នកនិពន្ធ និង​អ្នកដឹកនាំ​រឿង គឺជា «វិស្វករ​ខាង​ព្រលឹង និង​បញ្ញា​ស្មារតី»

និយមន័យ នៃ​ការ​និពន្ធ៖

ជា​សំណេរ​កើតឡើង​ពី​ការ​ប្រើ​អារម្មណ៍​ឲ្យ​ទៅ​ស្រូប​ទាញ​យក​នូវ​រូបភាព ដែល​នៅ​ជុំវិញ​ខ្លួន ទាំង​នៅ​ខាងលើ​ផែនដី នៅ​លើ​ផ្ទៃ​ទឹក ក្នុង​ទឹក នៅលើ​អាកាស​វេហាស៍ ពេល​ដែល​គេ​បាន​ចាប់​អារម្មណ៍ បាន​ឃើញ បាន​ស្ដាប់​ឭ​ទាំងអស់​នោះ រួច​ថត រួច​ផ្ដិត​ជាប់​ដាម​នៅនឹង​ខួរក្បាល រួច​បញ្ចេញ​ទៅ​វិញ​ជា សំណេរ កត់ត្រា(និពន្ធ) គូសវាស​ជា​គំនូរ​ប្លង់ ឆ្លាក់​ជាប់​លើ​ថ្ម ឈើ សរសេរ​ជា​អក្សរ​ភ្លេង ជា​សេណារីយោ(ភាពយន្ត) ល្ខោន, របាំ។ល។

អ្នកនិពន្ធ​មាន​ចំណង់ ចំណូល​ចិត្ត និង​ទេពកោសល្យ ផ្សេងៗ​គ្នា ដូចជា៖

អ្នកនិពន្ធ​រឿង​ប្រលោមលោក៖ ស្រឡាញ់​ធម្មជាតិ​ច្រើន រៀបរាប់​ពី​ព្រៃព្រឹក្សា ខ្យល់​បក់ ទឹក​រលក សត្វ​ហិចហើរ​លើ​វេហាស៍​ច្រើន​ជាង​គិត​ពី​តួអង្គ​រឿង។

អ្នក​គំនូរ៖ គិត​ទាំង​ទេសភាព ទាំង​រូបភាព ប្រើ​អារម្មណ៍​យូរ ថត​ជាប់​នឹង​ខួរក្បាល

ជាង​ចម្លាក់៖ អារម្មណ៍​របស់​គាត់​ដូច​គ្នា​នឹង​អ្នក​គំនូរ​ដែរ៖ ប្រើ​អារម្មណ៍​ជាប់​នឹង​ថ្ម គល់​ឈើ ញញួរ ពន្លៀក និង​មាន​ទីកន្លែង​ច្បាស់លាស់។

តន្ត្រី​ករ៖ ពេល​គេ​ជួប​ប្រទះ​នូវ​អនុស្សាវរីយ៍​កន្លែង​ណាមួយ ដែល​អារម្មណ៍​គេ​សប្បាយ​រីករាយ កម្សត់​ទុក្ខ​ព្រួយ ទារុណកម្ម លំបាក​ឈឺ​ចាប់គេ​ក៏​និពន្ធ​ចេញ​ជា​អក្សរ​ភ្លេង គ្រហឹម​ជា​បទ ជា​ទំនុក និង​កំណាព្យ ឬ​រាប់​ក្រញ៉​ដៃ។

អ្នកនិពន្ធ​សេណារីយោ​កុន៖ ច្រើន​មាន​ចរិក​សរុប៖ គេ​មាន​អារម្មណ៍​ស្រមៃ​ទាំង​រូប​តួអង្គ​សម្ដែង​ទីកន្លែង​ធម្មជាតិ លំនៅដ្ឋាន ការ​តុបតែង និង​សំលៀកបំពាក់ ដើម្បី​ឲ្យ​ត្រូវ​តាម​សម័យកាល​នៃ​ប្រវត្តិសាស្ត្រ​ផង​ដែរ និង​ថែមទាំង​មាន​ចរិត​ពាណិជ្ជកម្ម​ទៀត​ផង។

អ្នក​បង្កើត​របាំ៖ មាន​គំនិត និង​រូបារម្មណ៍​ជា​គម្រោង​ទុក​មុន ពេល​គេ​មាន​អារម្មណ៍​សប្បាយ​រីករាយ កំប្លែក គេ​ចាប់​គិត​ពី​ខ្លឹមសារ​របាំ បទភ្លេង​បម្រើ​របាំ ពី​ទំនុក​ច្រៀង និង​អំពី​ក្បាច់​របាំ(រាំ) (អ្នក​បង្កើត​របាំ គ្រូ ប៉ុល សំអឿន)

អ្នក​និពន្ធ​រឿង​ល្ខោន៖ ទោះ​បី​ទម្រង់​នេះ​មាន​ច្រើន​មែន ក៏​ប៉ុន្តែ​ទេពកោសល្យ និង​មាន​ជំនាញ​របស់​គេ​ខុសៗ​គ្នា ទៅ​តាម​ទម្រង់​ល្ខោន​ដែល​បាន​ស្រាវជ្រាវ​រក​ឃើញ ប៉ុន្តែ​ការ​និពន្ធ​ល្ខោន មាន​ល្ខោន​ច្រៀង និង​ល្ខោន​និយាយ។ ការ​និពន្ធ​រឿង​ជា​ទូទៅ​តែង​មាន​បែបបទ និង​គំនិត​ជា​ឈុត ឆាក ដូច​ៗគ្នា។

ឧទាហរណ៍​៖ អ្នកនិពន្ធ​ល្ខោន ចូលចិត្ត​កំប្លែង​មាន (លោក ហង់ ធុន​ហាក់ លោក ឆេង ផុន លោក ពៅ យូ​ឡេង លោក ផឹក សំផេន…)

អ្នកនិពន្ធ​ចូលចិត្ត កម្សត់ ឬ​កម្សត់​លាយ​កំប្លែង ឬ​ព្រឹត្តិការណ៍​មាន ៖ លោក ហង់ ធុន​ហាក់ លោក ពៅ យូ​ឡេង លោក មាស គក លោក ពេជ្រ ទុំក្រវិល)។ ប៉ុន្តែ​លោក​ទាំងអស់ ជា​ទូទៅ​ទស្សនៈ​លោក​ទាំងអស់ ជា​ទូទៅ​ទស្សនៈ​លោក តែងតែ​ផ្សាភ្ជាប់​ស្នាដៃ​ទៅនឹង​សង្គម​ជាតិ និង​ការ​អប់រំ​ជានិច្ច។

(នៅមានត)

(ដកស្រង់ចេញពី វគ្គវិក្រិតការតែងនិពន្ធ និង​ដឹកនាំរឿង

ថ្ងៃទី២៨-២៩-៣០ ខែកក្កដា ឆ្នាំ២០១០)