Category Archives: តន្ត្រី

៤០ឆ្នាំជាងក្រោយមក ខ្ញុំក៏ជាបេក្ខជនម្នាក់ដែរ

ស្តង់ដារ

ក្រុងកែប ឆ្នាំ១៩៦៣

ព្រឹត្តិការណ៍ប្រឡងតន្ត្រីទូទាំងមួយ បានប្រឌិតខ្លួនឡើងជាមួយនឹងតន្ត្រីករខ្មែរ កវីនិពន្ធខ្មែរ ពោរពេញ ដោយសមត្ថភាព និងទេពកោសល្យខ្ពស់ និងមានភាពល្បីរន្ទឺ នៅក្នុងទ្វីបអាស៊ី។ ចាប់តាំងពីពេលនោះមក វិស័យតួរ្យតន្ត្រីខ្មែរ បានចាប់ផ្ដើម រីកចម្រើន គួរឲ្យកត់សម្គាល់ ដែលតាមឯកសាររបស់សៀវភៅ «រ៉ៃយំ» បានឲ្យដឹងថា ក្នុងអំឡុងទស្សវត្សទី៦០នេះ តូរ្យតន្ត្រីខ្មែរ បានក្លាយជាឧស្សាហកម្មបទចម្រៀងដ៏ធំមួយ ដែលរួមមានកវីនិពន្ធទំនុកច្រៀង ទំនុកភ្លេង អ្នកសម្រួលតន្ត្រី អ្នកចម្រៀងជាច្រើនរូប និងតន្ត្រីករដែលប្រកបដោយបច្ចេកទេសនិងសមត្ថភាព។

ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១១

ដោយសាររបបខ្មែរក្រហម តូរ្យតន្ត្រីខ្មែរ និងវិស័យផ្សេងៗបាន បាត់មុខពីពិភពលោកយ៉ាងគួរឲ្យសោកសង្រេងបំផុត។ ៤០ឆ្នាំជាងក្រោយ ព្រឹត្តិការណ៍ឆ្នាំ៦៣ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១១នេះ មហោស្រពតូរ្យតន្ត្រីសម័យឆ្នាំ២០១១ បានប្រព្រឹត្តិឡើងសារជាថ្មីលើកទី២។ ព្រឹត្តិការណ៍នេះកត់សម្គាល់ ឬកត់ត្រាថា ជាព្រឹត្តិការណ៍ទី២នៃប្រវត្តិសាស្ត្របទភ្លេងរបស់កម្ពុជា។

ក្នុងចំណោមបេក្ខជនជាង៣០០នាក់ ក្នុងនោះខ្ញុំក៏ជាសមាជិកម្នាក់ផងដែរ។ ក្រុមតន្ត្រីដែល ដឹកនាំដោយ ខ្ញុំ និងការជ្រោមជ្រែងពី បងៗ តន្ត្រីកររបស់ខ្ញុំ មានឈ្មោះថា ក្រុមតន្ត្រីស្នាមញញឹម

ស្នាមញញឹម ទើបតែបង្កើតឡើងមុនការបើកការប្រកួតតែ ប្រមាណ៣ទៅ៤ខែ និងឈ្មោះនេះបានប្រើប្រាស់ក្លាយជាផ្លូវការក្នុងថ្ងៃបើកកម្មវិធីនេះតែប៉ុណ្ណោះ  ប៉ុន្តែកិច្ចការដែលយើងនឹងត្រូវធ្វើនិងកំពុងធ្វើ គឺកើតចេញពីក្ដីស្រឡាញ់ពីដួងចិត្តចំពោះវិស័យតូរ្យតន្ត្រីមួយនេះ។ យ៉ាងណាមិញ ពួកយើងស្គាល់គ្នាតាមរយៈតែការណែនាំគ្នាប៉ុណ្ណោះ។ លើសពីនេះទៅទៀតនោះ ពួកយើងមិនមែនប្រើលុយកាក់ដើម្បីធ្វើកិច្ចការដ៏ធំមួយនេះនោះទេ គឺយើងប្រើទឹកចិត្ត និងភាពសង្ឃឹមមកសាមគ្គីគ្នាធ្វើកិច្ចការដ៏អស្ចារ្យរួមគ្នានេះ។ ថ្វីត្បិតតែ ពួកយើងមិនមានកន្លែងហាត់ផ្ទាល់ខ្លួនក៏ដោយនោះ ពោលគឺ ពួកយើងបានពឹងពាក់កន្លែងវិហារព្រះគ្រឹស្តិ ដើម្បីហាត់ប៉ុណ្ណោះ។ សូមបញ្ជាក់ផងដែរថា ក្រុមតន្ត្រីករទាំងអស់សុទ្ធតែជា គ្រឹស្ដិនិកជនជាតិខ្មែរ ៩៩% និងមានតែខ្ញុំបាទ និងបងតន្ត្រីករកុងហ្កា ព្រមទាំងអ្នកចម្រៀងនារី ដែលជាដៃគូខ្ញុំប៉ុណ្ណោះ ដែលជាពុទ្ធសាសនិក។ ហើយចំណុចពិសេសមួយទៀត ពួកយើងសុទ្ធតែមានអាយុ១៩ឆ្នាំ ឬ២៣ ២៤ប៉ុណ្ណោះ លើសលែងបងតន្ត្រីករកុងហ្កា ដែលមានអាយុ៣០ឆ្នាំជាង។ ដូច្នេះគឺមានន័យថា ក្រុមពួកយើងមិនបានប្រកាន់ អាយុ សាសនា ពណ៌សម្បុរ ឬលក្ខខណ្ឌជីវិតអ្វីនោះទេ គឺយើងប្រើទឹកចិត្ត សមត្ថភាព និងឆន្ទៈ ដើម្បីធ្វើកិច្ចការមួយនេះ។

កិច្ចការគឺកិច្ចការហើយ តែទោះជាលទ្ធផលយ៉ាងណាក៏ដោយ ក្នុងនាមក្រុមខ្ញុំជាកូនខ្មែរ ក្រុមខ្ញុំបានប្ដេជ្ញាជានិច្ចនឹងបើកទំព័រ ប្រវត្តិសាស្ត្រសិល្បៈតូរ្យតន្ត្រីខ្មែរជាថ្មី លើកឆាកអន្តរជាតិឲ្យទាល់តែបាន។

The Smiley band

The Smiley band

រូបភាពដោយ Photocity។ ពីឆ្វេងទៅ៖

លោក ហុក សំណាង តន្ត្រីករ ហ្គីតាបាស
លោក ឡុង ស៊ីអៀប តន្ត្រីករ អ័គ
លោក ម៉ៅ សុខលាភ តន្ត្រីករ ព្យាណូ សម្រួលតន្ត្រី និងជាអនុប្រធានក្រុម
លោក ម៉ា ច័ន្ទបញ្ញា អ្នកចម្រៀង និង អ្នកនិពន្ធបទភ្លេងនិងទំនុកច្រៀង
លោក វិរៈ (ត្រូវបានសម្រាកព្រោះជាប់រវល់)
លោក ម៉ៅ សុខផានិត តន្ត្រីករស្គរ

និង សមាជិកដែលទើបនឹងបានចូលរួមបន្ថែមទៀតរួមមាន៖
លោក ទូច តន្ត្រីករ កុងហ្កា
កញ្ញា ចំរើន សុភា អ្នកចម្រៀងផ្នែកនារី
លោក មហារិទ្ធិ តន្ត្រីករ វីយោឡុង

បទចម្រៀងដែលនឹងត្រូវចូលរួមប្រកួតរួមមាន៖

រាំវង់ក្រោយភ្លៀងរលឹម ចង្វាក់រាំវង់ ច្រៀងដោយ ម៉ា ច័ន្ទបញ្ញា និង ចំរើន សុភា
ទន្លេស្នេហ៍ប្រែចិត្ត ចង្វាក់ស្លូ និង ស្លូរ៉ក ច្រៀងដោយ ម៉ា ច័ន្ទបញ្ញា
រាត្រីCha Cha Cha ចង្វាក់Cha Cha Cha ច្រៀងដោយ ម៉ា ច័ន្ទបញ្ញា
អនុស្សាច្បារអំពៅ ចង្វាក់ស្វីង ច្រៀងដោយ ម៉ា ច័ន្ទបញ្ញា និង ចំរើន សុភា

ក្រុមតន្ត្រីស្នាមញញឹមថ្ងៃបើកសម្ពោធ

ក្រុមតន្ត្រីស្នាមញញឹមថ្ងៃបើកសម្ពោធ

អនុស្សាវរីយ៍ថ្ងៃបើកសម្ពោធ

អនុស្សាវរីយ៍ថ្ងៃបើកសម្ពោធ

ទោះអង្គុយនៅនឹងដីក៏ពួកយើងញញឹមដែរ

ទោះអង្គុយនៅនឹងដីក៏ពួកយើងញញឹមដែរ

ជាចុងក្រោយនេះ សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះប្រិយមិត្ត មិត្តភក្តិ បងប្អូន ពិសេសអ្នកម៉ាក់ លោកប៉ា ក្រុមគ្រួសារគ្រប់ជំនាន់ទាំងអស់ និងសាស្ត្រាចារ្យដែលតែងតែជួយគាំទ្រក្រុមខ្ញុំ និងខ្ញុំ ព្រមទាំងជួយកែតម្រូវខ្ញុំកន្លងមក។ ខ្ញុំពិតជាកក់ក្ដៅណាស់ចំពោះទឹកចិត្តរបស់អ្នកទាំងអស់គ្នា។ ខ្ញុំគ្មានអ្វីតបស្នងក្រៅ ពីឆន្ទៈនិងទឹកចិត្តពុះពារអស់ពីសមត្ថភាពរបស់ក្រុមនោះទេ។ សូមជូនពរអ្នកទាំងអស់គ្នាឲ្យជួបតែសំណាងល្អជានិច្ច។​ ពីក្រុមតន្ត្រីស្នាមញញឹម! បញ្ញា!

ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១១

ចម្រៀងថ្មី៖ យំក៏យំទៅ

ស្តង់ដារ

អំពីចម្រៀង

ឈ្មោះបទចម្រៀង យំក៏យំទៅ (Metfone: 60212146 , Mfone: 980803 , Smart: 306878)
និពន្ធទំនុកច្រៀង បទភ្លេង និងច្រៀងដោយ ម៉ា ច័ន្ទបញ្ញា (Eugene ma)
តន្ត្រីករហ្គីតា និងសម្រួលតន្ត្រី ដោយ ឡុង ស៊ីអៀប និង ម៉ា ច័ន្ទបញ្ញា (Eugene ma)
កាលបរិច្ឆេទនិពន្ធ ថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០១១
កាលបរិច្ឆេទផលិត ថ្ងៃសៅរិ៍ ទី១១ ខែមិថុនា ឆ្នាំ២០១១
កាលបរិច្ឆេទផ្សាយក្នុងCalltune ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១១
ទីកន្លែងថត Opera Owner Studio

ទស្សនៈវិជ្ជា និង ចិត្តសាស្ត្រនៃបទ

បង្ខំមនុស្សម្នាក់ឲ្យរីករាយ ពេលគេកំពុងកើតទុក្ខមិនខុសពីបង្ខំឲ្យមនុស្សម្នាក់ខុស ទាំងខ្លួនគេត្រូវនោះទេ។ លក្ខណៈ​ពិសេស​នៃបទចម្រៀងនោះ ​គឺខ្ញុំ​មិន​បាន​ហាម​គេ​ទេ គឺ​ឲ្យ​គេ​យំ​ឲ្យ​ឆ្អែត​វិញ គឺយំដើម្បីឈប់យំ (បទលោកតាស៊ីន ស៊ីសាមុត)។ ខ្ញុំបានដាក់ចំណងជើងថា យំក៏យំទៅ ដោយក្នុងបទអ្នកច្រៀង ច្រៀង​បណ្ដើរ​សម្លេង​អ្នកចម្រៀង រាងពិបាកចិត្ត និងយំបណ្ដើរដែរ ពោលគឺប្រើវិធីបង្កប់ក្នុងបញ្ជាក់ថា ពាក្យនេះគ្រាន់តែប្រាប់បញ្ឈឺទេ ឯការពិត គឺមិនចង់ឲ្យយំនោះទេ។ នៅកណ្ដាលបទ គឺមានឃ្លាពោល ដែលធ្វើសាកល្បងលើកដំបូងខ្ញុំបានដាក់ពាក្យពោលថែមទៀត ដើម្បីលួងចិត្ត លួងអារម្មណ៍អ្នកដែលកំពុងយំ តែក្រោយមក ខ្ញុំបានទុកឲ្យកន្លែងនេះមានចន្លោះស្ងាត់ គឺសម្រាប់សម្រួលអារម្មណ៍អ្នកស្ដាប់ និងមានន័យថា អ្នកចម្រៀងក៏ពិបាកចិត្តដែរ បែបនេះគឺឋិតក្នុងន័យ ចិត្តវិទ្យា

ប្រវត្តិបទចម្រៀង

ដោយសារតែទឹកចិត្តមនុស្សមានទំហំធំធេងណាស់ កាលពីប៉ុន្មានពេលមុន ខ្ញុំបានឃើញមិត្តភក្តិនារី និងបុរសជាច្រើននាក់ ឧស្សាហ៍កើតទុក្ខណាស់ អ្នកខ្លះគឺមិននិយាយអ្វីទេ អ្នកខ្លះទៀតចូលចិត្តនិយាយពីនេះពីនោះថ្លែងពីអារម្មណ៍ទុក្ខសោកនោះចេញមក។ ដោយឡែក មានមនុស្សមួយចំនួន គឺគេចូលចិត្តយំ។ ចំណោមមិត្តទាំងអស់ មានមិត្តម្នាក់ដែលខ្ញុំចាប់អារម្មណ៍ជាងគេ។ នាងមានឈ្មោះថា ឡាដា

ឡាដា ស្គាល់ខ្ញុំយូរដែរហើយ តែទើបតែមួយរយៈនេះទេ ពួកយើងរៀងជិតដិត ព្រោះឡាដា ចេះជួយទុក្ខធុរៈមិត្តភក្តិណាស់។ ជារឿយៗ មិត្តនេះក៏ដូចខ្លួនខ្ញុំដែរ គឺឧស្សាហ៍កើតទុក្ខ។ គេចូលចិត្តប្រភេទតន្ត្រីស្រាលណាស់ គឺប្រភេទហ្គីតា ឬព្យាណូ។ គាប់ជួន ថ្ងៃមួយនោះ ឡាដា ក៏ប្រាប់ខ្ញុំនិងមិត្តឯទៀតនៅលើWallគេក្នុងFacebook បែបលេងសើចថា គេយំ និងឈឺចាប់ទៀតហើយ។ ក្នុងនាមជាមិត្តផង ណាគេធ្លាប់រំលែកទុក្ខខ្ញុំផង ខ្ញុំក៏ទ្រាំស្ងៀមមិនបាន ក៏ឈឺឆ្អាល នឹងគេ។ ខ្ញុំចេះតែលួង តាមតែនឹកឃើញ ឲ្យគេឈប់យំ តែ​គេ​មិន​ព្រម​ឈប់​ទេ។ ខ្ញុំក៏នឹកឃើញតែងចម្រៀងមួយទុកជូនគេ។ បន្ទាប់ ពីតែងចម្រៀងនេះចប់ ខ្ញុំបានផ្ញើសារទៅក្នុងប្រអប់សំបុត្ររបស់គេ នូវប៉ារូលចម្រៀងទៅមុន។ ក្រោយមក ខ្ញុំក៏កេះហ្គីតាខ្លួនឯង (មិនពិរោះទេ តែអាចស្ដាប់បាន) ថត រួចបង្ហោះឲ្យគេស្ដាប់។ គេមិនមានប្រតិកម្មអីទេ។ ខ្ញុំគិតថា ទំនងវាមិនពិរោះអីមែន តែជាទឹកចិត្ត ណាបទនេះប្លែកពីបទដទៃហើយខ្លីផង ហើយ​ក៏​ចង់​សិក្សា​ពី​គុណភាព​បទភ្លេងបន្ថែមផងនោះ ខ្ញុំក៏សម្រេចចិត្តផលិតវាឡើង ម្ដងជាងពីរដង ដោយដំបូងឡើង ខ្ញុំគ្រាន់តែកេះ ហ្គីតាខ្លួនឯងប៉ុណ្ណោះ រួចក៏បន្តឲ្យលោក ឡុង ស៊ីអៀប ជាអ្នកប្រដេញហ្គីតាឲ្យយ៉ាងពិរោះ ជា​ផ្លូវការ​រហូត​កែខៃ​បាន​ល្អ​អាច​ទទួល​យក​បាន និង​បាន​បង្ហោះ​ចូលក្នុងWebsite: http://www.phnompenh.com នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១១ ហើយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១១ បទនេះ ត្រូវបាន​ដាក់​បញ្ចូលជាផ្លូវការជារបៀបCalltuneក្នុងប្រព័ន្ធមិត្តហ្វូនដែលមានកុងត្រាជាមួយក្រុមហ៊ុនKhmer Art និង​ក្រុមហ៊ុន​Calltune Lotus បីប្រព័ន្ធMfone Smart និង Metfone រយៈពេល៣ឆ្នាំ។ បទនេះមានលេខកូដ៖ 60212146

ចម្រៀងនិងទំនុកច្រៀង

យំក៏យំទៅ

និពន្ធទំនុកច្រៀង បទភ្លេង និងច្រៀងដោយ ម៉ា ច័ន្ទបញ្ញា

អូ.. ហូ.. ហូ… អូ.. ហូ.. អូ.. ហូ…

(ភ្លេងហ្គីតា)

គ្រាន់តែដឹងថាអ្នកឈឺចាប់ គ្រាន់តែចង់ប្រាប់ថាគួរតែកាត់ចិត្តទៅ។

គ្រាន់តែដឹងថាអ្នកលួចយំ មិនចង់បង្ខំឲ្យអ្នកឈប់នោះទេ។

យំក៏យំទៅ យំក៏យំទៅ យំក៏យំទៅ

បើសិនយំទៅអ្នកបានស្បើយ យំក៏យំទៅ យំក៏យំទៅ យំក៏យំ…ទៅ។

គ្រាន់តែសូមនៅពេលយំហើយ អ្នកក៏នឹងស្បើយ នឹងស្បើយឈប់ឈឺចាប់។

(ហ្គីតា អមនឹងពាក្យ អូ អូ ហូ អូ ហូ ហូ…)

(បទដើម៖ ពោល, អើ! ឥឡូវធ្វើតាមខ្ញុំណា អូខេ! ស្រែកអូហូមកតាមខ្ញុំ អូខេ! យំក៏យំទៅ តែជួយស្រែកអូហូណា៎)

អូ… អូ.. ហូ.. អូហ.. ហូ..

(ហ្គីតា និង ហួច) > ច្រៀងឡើងវិញទាំងអស់។

ចុងបញ្ចប់៖ យំក៏យំទៅ យំក៏យំទៅ យំក៏យំទៅ បើសិនយំទៅអ្នកបានស្បើយ

យំក៏យំទៅ យំក៏យំទៅ យំក៏យំទៅ… យំក៏យំទៅ យំក៏យំទៅ យំក៏យំទៅ..

បើសិនយំទៅអ្នកស្បើយ… យំក៏យំទៅ….។

ចុចទីនេះដើម្បីស្ដាប់បទចម្រៀងផ្លូវការ៖

សំណល់ការងារពិសោធន៍

ពិសោធន៍លើកទី១៖

ពិសោធន៍លើកទី២៖

 

សូមអរគុណចំពោះការយកចិត្តទុកដាក់អាន។ សូមរីករាយគ្រប់ពេលវេលា។

ភ្នំពេញថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០១១

បទចម្រៀងរបស់ខ្ញុំមានវត្តមានក្នុងCalltuneមិត្តហ្វូន

ស្តង់ដារ

ស្អែកម្សិលមិញថ្ងៃនេះ (២Version), លង់ស្នេហ៍លើFacebook, ស្នាមញញឹមចុងក្រោយនៃមនុស្សខូចចិត្ត (២Version), ចង់ពន្យល់ពាក្យបែកឲ្យអូនស្ដាប់ និងបទយំក៏យំទៅ គឺជាការនិពន្ធបទភ្លេង ទំនុកច្រៀង និងច្រៀងដោយ ខ្ញុំ ព្រមទាំងប្រគុំតន្ត្រីដោយ ខ្ញុំ និង លោក ឡុង ស៊ីអៀប ពេលនេះត្រូវបានក្រុមហ៊ុនLotus ដែលជាក្រុមហ៊ុនទំនាក់ទំនងទូទៅមួយរបទូរស័ព្ទចល័តបីក្រុមហ៊ុន គឺ Metfone , Smart និង Mfone បានចុះកុងត្រាចំនួន៣ឆ្នាំសម្រាប់ដាក់ជាប្រព័ន្ធCalltune។

ជាជំហានដំបូង ខាងក្រុមហ៊ុនបានមកទាក់ទងខ្ញុំអំពីបទចម្រៀងដែលខ្ញុំគ្រាន់តែសរសេរ ដើម្បីចែកចាយ គំនិតកុំឲ្យភ្លេច ជូនដល់មិត្តភក្តិឲ្យស្ដាប់លេងប៉ុណ្ណោះ  ដូចបានបង្ហោះដូចរាល់ដងនោះ។ ពេលនោះ ខ្ញុំក៏សម្រេចចិត្តដោយ ក្នុងកុងត្រា យើងនិយាយតែដាក់តែCalltuneប៉ុណ្ណោះ ឯធ្វើអីផ្សេង គឺស្រេចតែយើង។ ដូច្នេះ ខ្ញុំក៏សម្រេចចិត្ត រួចក៏ទៅចុះកុងត្រាដល់កន្លែង។ ក្រោយមក នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១១ នេះ ខាងក្រុមហ៊ុន ក៏បានផ្ញើលេងCodeរបស់មិត្តហ្វូនមក។ ដូច្នេះ ពីពេលនេះទៅបទចម្រៀងខ្ញុំក៏បានមានវត្តមានលើទីផ្សារCalltuneនឹងគេដែរ។

វត្តមានដំបូងនេះ ខ្ញុំជឿថា ពុំសូវជាមានអ្នកនិយមដាក់Calltuneរបស់ខ្ញុំនៅឡើយ ដោយសារបទទាំងនោះ ពុំបានតម្រូវដល់ទឹកចិត្តសកលនៃយុវវ័យនៅឡើយ។ ដូច្នេះ លើកក្រោយខ្ញុំនឹងព្យាយាមធ្វើតម្រូវCalltuneសាកមើលម្ដងទៀត។

ខាងក្រោមនេះ ជាតារាងលេខCode។ បើលោកអ្នកមិនទាន់ភ្ជាប់Calltune សូមវាយOn រួចផ្ញើទៅលេខ 1772 បន្ទាប់មក វាយYes ផ្ញើទៅ 1772 រួច វាយSet [លេខCode]ជាការស្រេច។

ដើម្បីសាកស្ដាប់បទចម្រៀងនេះ សូមCopyលេខCodeដាក់ក្នុងប្រអប់Search ដោយគ្រាន់តែកែត្រង់ By song ទៅជាBy code រួចចុចSearch ហើយចុចលើឈ្មោះចម្រៀងដែលចេញមក នោះលោកអ្នកនឹងអាចស្ដាប់បាន: http://imuzik.metfone.com.kh/user/loginindex.screen

សូមអរគុណ!

No. Metfone Song Name
1 60212149 60212142 Thngai Sa Ek Masel Minh Thngai Nis
2 60212150 60212143 Thngai Sa Ek Masel Minh Thngai Nis versoin piano
3 60212151 60212144 Snam Nhornhoem Chong Kroy Ney Monos khouch Chet
4 60212152 60212145 Snam Nhornhoem Chong Kroy Ney Monos khouch Chet R B
5 60212153 60212146 Yum Kor Yum Tov Guitar
6 60212155 60212147 Chong Ponyul Peak bek Oy Oun Sdab
7 60212154 60212148 Lung Snae Tam Facebook

សំនៀងពីជនជាតិខ្មែរ-ជញ្ជាំងជូនដល់សកលលោកនៃប្រជាជាតិសូណាមិ

ស្តង់ដារ

សំនៀងពីជនជាតិខ្មែរសម្រាប់ពិភពលោក!!! ពីជញ្ជាំង សម្រាប់ប្រជាជនលើសកលលោក! Pray to the nature!!! បទភ្លេងនិងទំនុកច្រៀងដោយ ជញ្ជាំង!

Pray to the nature

1. លើផែនដី-On the earth
និងក្រោមពួកយើង-and under us
ទីដែលយើងចាប់កំណើតពីធម្មជាតិ។-Place we was born from the nature.

2. គេបង្កើតពួកយើង-They born of us
ហើយបង្កើតផែនដី-and born the world
ដែលពួកយើងមិនដែលថែរក្សាពួកគេ។-that we never carefully about them.

Bridge. ដូច្នេះហើយទើបបានជាឥឡូវយើងមានវិប្បដិសារី-So we now got the regret
នៃទុក្ខសោក-be upset
សម្រាប់កំហុសទាំងនេះ។- for these mistake.

Chorus. សូមអភ័យទោស-Apologize
ដែលយើងមិនបានផ្ដោត-that we never focus
ទៅផែនដីដូចយើងផ្ដោតមកលើខ្លួនយើង។-on the earth as we focus on our self.

3. អង្វរផែនដី-Bag to the world
សូមបន់ទៅធម្មជាតិ-pray to the nature
ជួយគ្នាទៅវិញទៅមក-help eachother,
ទឹកភ្នែកទាំងនេះនឹងមិនស្រក់ទៀត។-these tear will not fall down.

(Music)

4. សង្គ្រោះពិភពលោក-Save the world
យើងសង្គ្រោះស្នាមញញឹម-we save the smile
ក៏ដូចជាពួកយើងជួយសង្គ្រោះអ្នកជិតខាងរបស់ពួកយើង។-as we save our the neighbor of us.

(Back to ** and Chorus)

សូមទោសពិភពលោក!!!!-Pray to the earth!!!!

Please pray to the earth for tomorrow wishing of un-upsetness.
From me to the world–to the japan. Pray to the earth!!!

ចង់រៀនហ្គីតាត្រូវចំណាយម្រាមទាំង១០

ស្តង់ដារ

 

My guitar class

My guitar class

 

ដំបូងគិតថាមិនអីដែរ… តែ…​ តែ… អូយ!! ពង!!! កេះ! ចុច! កេះ! ចុច!! អាឡូវពង!!!

ធ្វើម៉េចចង់ចេះភ្លេង!! បណ្ដាំគ្រូបានផ្ដាំថា«ចង់រៀនហ្គីតាត្រូវចំណាយដូចជា​ ភាពក្រិន របស់ម្រាម, ក្រចក, ពេលវេលាអនុវត្ត….»

អាអនុវត្តនឹងមិនអីទេ តែវានៅពងដៃទៀត!!! ទម្រាំតែសម្រេចថាចូលរៀនបាន ហ៊ឺយ!! ខ្ញុំត្រូវខាតអស់មេរៀនដែលគ្រូរៀនហួសជិតបីសប្ដាហ៍។ ដូច្នេះ ត្រូវចំណាយពេលលើ ការសិក្សាខ្លួនឯងឲ្យបានច្រើន។ បានច្រើន! បានច្រើន!! អនុវត្តរាល់ព្រឹក ស្នៀត បុកនឹងជញ្ជាំង ហិហិហ!!! ចុចហ្គីតា…. អាឡូវ ជាលទ្ធផលសម្រេចបាន ក្នុងអាទិត្យទី១ គឺពងដៃ…. អាពងដៃហ្នឹង គឺដៃស្ដាំទៀត បើដៃឆ្វេងវិញ ឈប់និយាយហើយ គឺគ្រប់ម្រាម។ 😦 តែមិនអីទេ ឲ្យតែចេះចំណាយអីក៏ចំណាយទៅ កុំឲ្យតែចំណាយជីវិតទៅបានហើយ។

មិនត្រឹមតែប៉ុណ្ណោះ ខ្ញុំត្រូវស្គាល់អាហ្គ័រជាង៤០អាហ្គ័ររបស់ហ្គីតាទៀត និង ត្រូវពូកែស្ដាប់ និងប៉ិនសរសេរណោតទៀតទើបហៅថា អ្នករៀនហ្គីតាពិតៗ… បានហើយ!! ឈឺដៃណាស់! សរសេរប៉ុណ្ណឹងបាន។

ច្បារអំពៅ, ថ្ងៃទី16 ខែកុម្ភៈ ឆ្នាំ២០១១

បកប្រែចម្រៀង: Ti Amo – Arron Yan

ស្តង់ដារ
ខ្ញុំពិតជាស្រឡាញ់អត្ដន័យ និងបទភ្លេងចម្រៀងនេះមែនទែន!!!!
Arron
Although it appears simple,
although it’s repetitive,
Because of you
everything strangely changed.
(I) really want to become one with you,
not just by holding hands, but also in the heart,
a kind of binding that cannot be broken.
(Me) accompanying you,
breathing the same air as you, is happiness.

Liu Li Yang
I love you (Italian). I love you (Spanish).
Every day (I) want to love you.
I am missing you in my dreams.
Even sober, the first thing that I think of is you.

Arron & Liu Li Yang
I love you (Korean) and I love you (English)
Every day I must love you.
There are few days (I can) regret.
Accompanying you in the sunlight,
(I) cannot think about (your) imperfections.

Arron
(I) really want to become one with you,
not just by holding hands, but also in the heart,
a kind of binding that cannot be broken.
(Me) accompanying you,
breathing the same air as you, is happiness.

Liu Li Yang
I love you (Italian). I love you (Spanish).
Every day (I) want to love you.
I am missing you in my dreams.
Even sober, the first thing that I think of is you.

Arron & Liu Li Yang
I love you (Korean) and I love you (English)
Every day I must love you.
There are few days (I can) regret.
Accompanying you in the sunlight,
(I) cannot think about (your) imperfections.
Accompanying you in the sunlight,
Forever thinking about this, is not enough.

ម៉ោះចូលធ្វើកុម្ម៉ង់ដូទាំងអស់គ្នា!!!

ស្តង់ដារ

ស្ម័គ្រធ្វើកម៉្មង់ដូ

(ប) មិត្តអើយមិត្តកុំគិតយូរ

កងកុម្ម៉ុង់ដូរត្រូវការមិត្តហើយ

ស្ម័គ្រចិត្តកុំនៅកន្តើយ (២ដង)

កុំនៅព្រងើយ ឡុងឡឺយដល់ណា។

(ស) មិត្តមើលបងប្អូនស្រីៗ

មិនទាន់ពេញវ័យគង់តែហានក្លា

ស្ម័គ្រចិត្តបម្រើរដ្ឋា (២ដង)

ចូលធ្វើយោធាជួយការពារទឹកដី។

(ស) កុំឲ្យស្រីៗបន្ទោស

ថាយើងជាប្រុសកម្សាកជាងស្រី

(ប) គំនិតដូចក្មេងលេងដី (២ដង)

មិត្តធំពេញវ័យត្រូវតែក្លាហាន។

(រួម) មិត្តប្រុសមិត្តមានកម្លាំង

អាចវាយពួកខ្មាំងដែលចូលឈ្លានពាន

ចូលមិត្តយុវជនគ្រប់ប្រាណ (២ដង)

ស្ម័គ្រចិត្តក្លាហានធ្វើកុម៉្មង់ដូ។

សំនៀងដើម លោក ស៊ីន ស៊ីសាមុត និង អ្នកស្រី ហួយ មាស

រាំវង់ ជំនាន់លន់ ណុល

អត្ថន័យសកល។

ខកស្នេហ៍នៅស្ទឹងមានជ័យ

ស្តង់ដារ

ស្ដាប់បទនេះហើយ នឹកឃើញអនុស្សាវរីយ៍ចាស់ណាស់!!! 🙂 វាកន្លងផុតជិត៦ឆ្នាំហើយ… «ខកស្នេហ៍នៅស្ទឹងមានជ័យ»

កុំតែចោលអូន

ស្តង់ដារ

«កុំតែចោលអូន ណាបងណា៎!»

«អង្វរហើយអង្វរទៀត សូមបងកុំទៅណាចោលអូនណា៎!!…» នារីម្នាក់នេះកំពុងតែបានលង់ស្នេហ៍ជាមួយនឹងបុរសម្នាក់ដែល​ទោះជាយ៉ាងណាក៏ដោយ ក៏មិនចង់ឲ្យបុរសដែលខ្លួនស្រឡាញ់មានថ្មី ឬទៅណាចោលគេឡើយ។ នាងបានលើកហេតុផលជាច្រើន។ នេះជាការលួងចិត្តមួយរបស់នាង ថាកុំចោលនាង។

តើមិត្តមួយណាចង់ឲ្យអ្នកដែលខ្លួនកំពុងស្រឡាញ់បែកចេញទៅនោះ? ប្រហែលជាគ្មានទេ។ 🙂

ក្នុងទំព័រនេះ ខ្ញុំបាទសូមនាំអារម្មណ៍មិត្តអ្នកគាំទ្រប្លកnoonmailទាំងអស់ ឲ្យមក​ជួប​ជាមួយ​នឹងអ្នកចម្រៀង​ម្នាក់​ក្នុងទស្សវត្សន៍ទី៧០ ដែលជាអ្នកចម្រៀងដែលត្រូវបាន រៀបចំចម្រៀងឡើងដោយកំពូលសាស្រ្តាចារ្យអតិតសិល្បករល្បីៗជូននាង។

កុំចោលអូន- ឬអាចជាបារាំងថា Ne Moi Laisseras Pas បទនេះតែងក្នុងទស្សវត្សន៍ទី៧០ ច្រៀងដោយ អ្នកនាង ជួប សារឿន និពន្ធទំនុកច្រៀងដោយ អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត និពន្ធទំនុកភ្លេង​ និងដឹកនាំវង់តន្ត្រីដោយ សាស្ត្រាចារ្យបទភ្លេង​ កវី មែ ប៊ុន។ សូមអញ្ជើញស្ដាប់៖

បុត្រានៃអធិរាជសំឡេងមាសជាទីនឹករលឹក

ស្តង់ដារ

បន្ទាប់ពីបានយំក្នុងសុបិននិម្មិតមួយរបស់លោកគ្រូ ស៊ីន ច័ន្ទឆាយា និងលោកតា ស៊ីន ស៊ីសាមុតរួចមក។ ថ្ងៃនេះ នៅពេលបញ្ចប់ការប្រឡងដំណាច់ឆ្នាំទី១ ខ្ញុំបានទៅសួរសុខទុក្ខលោកគ្រូភ្លាមៗនៅសមាគម ស៊ីន ស៊ីសាមុត ដោយក្ដីនឹករលឹកបំផុត បើទោះបីជាមិនបាននិយាយសួរនាំច្រើន ព្រោះលោកគ្រូរវល់បង្រៀនសិស្សក៏ដោយ។ គួរឲ្យអាណិតគ្រួសារគាត់ណាស់!