ថ្ងៃ២២ មករា

ស្តង់ដារ

បទ « ថ្ងៃ១២ កក្កដា» គឺជាចំណងដៃសាច់រឿងដ៏ជូរចត់ពីអតិតកាលមួយដែលនៅតែមានជីវិតរស់រវើកជានិច្ចដោយតារាចម្រៀង អធិរាជសម្លេងមាស ស៊ិន ស៊ីសាមុត។
ដោយឡែក «ថ្ងៃ២២ មករា» ក៏ជាសាច់រឿងស្រដៀងគ្នាតិចៗដែរនឹងថ្ងៃនោះ!! (ដឹងដូចអត់ទេ) គឺថា…គឺថា… គឺជាថ្ងៃដែលសមាគមអ្នកនិពន្ធខ្មែរជំនាន់ទី២៤ របស់ខ្ញុំបានធ្វើការចែកវិញ្ញាបនប័ត្របិទវគ្គ។ កាលណោះ ចំថ្ងៃសុក្រ នៅកន្លែងការងាររបស់ខ្ញុំ ស្រាប់តែរវល់ខ្លាំងទៅៗ ប្រធានរបស់ ខ្ញុំបានអនុញ្ញាតឲ្យមិត្តបងៗដែលរៀនជាមួយខ្ញុំដែរ ហើយពួកគាត់ពេលនេះធ្វើការជាមួយខ្ញុំនោះ បានចេញទៅទទួល រី ឯខ្ញុំ គាត់ក៏ចុចឈ្មោះខ្ញុំពិប ថា « បញ្ញាត្រូវបង្ហើយការងារ!! » ខ្ញុំមិនប្រកែកទេ តែផ្ដាំតាមបងៗៗ ឲ្យទុកវិញ្ញាបនប័ត្រនោះឲ្យខ្ញុំផង។ លុះក្រោយពីនោះមក ស្រាប់តែបងៗយករូបថត ឲ្យមើល អូយ!! លោកអើយ! (អុញខ្ទើយអស់ទៅ ច្រឡំ) ចង់តែលោតទឹកចូលផ្តិលទេ ឃើញមិត្តភក្តិ និងជាពិសេសគ្រូៗ ដែលប៉ងថាបានទៅជួបនៅពេលនោះ ឈរយ៉ាងស្រស់ញញឹម :-)កាន់សន្លឹកមានតម្លៃ!! ខ្ញុំនឹកស្ដាយឱកាសដ៏ពិសិដ្ឋនេះណាស់!! ហើយពិសេសជាងនេះខ្ញុំចង់ជួបមិត្តភក្តិខ្ញុំទាំងអស់ខ្ញុំណាស់!! 😦

មួយចំលើយ »

    • អរគុណហើយរចនា!! ស្មានតែរចនា និងពួកគេភ្លេចខ្ញុំហើយ! ខ្ញុំស្ដាយណាស់ដែលកន្លែងខ្ញុំនៅចាស់ត្រូវបានរើ រីឯFlashដែលខ្ញុំCopyរូបថតពីរចនា ក៏បាត់ទៀត។ ខ្ញុំមិនមានរូបថតមិត្តយើងឯណាទៀតមើលនោះទេ!! មិនដឹងជាថ្ងៃណាបានជួបគ្នាទៀតនោះទេ។ ហើយខ្ញុំខំCallទៅរចនាដែរ​តែរចនាជាប់ប្រឡង (នេះដោយសារបើកប្លកគេមើលទៀតបានដឹង) ឯចង់ជួបឧត្ដម និងភារុណ គ្មានលេខ និងភ្លេចYahoo អស់។ 😦 ស្ដាយដែរ!!

    • អរគុណ!!! អរគុណ!!! អរគុណ!! ខ្ញុំចាំទទួលហើយណា៎!!!….ប៉ុន្តែ… ខ្ញុំសូមសួរមួយ!! Blog របស់រចនាមានគេទស្សនាច្រើនម៉្លេះ!! ឯខ្ញុំស្ងាត់ឈឹង!!! មានវិធីណា ដោះស្រាយឫទេណ៎!!!

      • វិធី​ដោះ​ស្រាយ​នោះ​គឺ​បញ្ញា​គួរ​តែ​ព្យាយាម​ដាក់​ខំមិន​ក្នុង​ប្លក់​អ្នក​ដទៃ​ឱ្យ​បាន​ច្រើន! ព្រោះ​បញ្ញា​ជា​មាន់​ថ្មី គេ​មិន​ទាន់​សូវ​ស្គាល់​នៅ​ឡើយ​ណា៎!

      • អូ!! អញ្ចឹងទេអ្ហេ!! អរគុណ…មាន់កញ្ចាស់!! 🙂 ខ្ញុំនឹងខ្ចីប្លកមាន់កញ្ចាស់ឯង ស្វែងរកទស្សនិកជនបន្ថែមណា ព្រោះប្លករបស់មាន់កញ្ចាស់ឯង សម្បូរទស្សនិកជនណាស់!!! អេ!! និយាយលេងទេណា​តិចខឹង!! 🙂

បញ្ចេញមតិ