តើមានអ្នកណាដែលធ្លាប់ប្រឈមមុខនឹងជីវិតមួយដែលត្រូវប្រឈមមុខរឿង៤ក្នុងពេលតែមួយទេ?
ខ្ញុំជឿថាប្រាកដជាមានអ្នកធ្លាប់…
គំនូរ៣ផ្ទាំងសម្រាប់កិច្ចការប្រឡងនាអាទិត្យក្រោយរបស់ខ្ញុំបានបញ្ចប់ជាពង្រាងហើយ នៅសល់តែដាក់ពណ៌បង្ហើយតែប៉ុណ្ណោះ។
តាំងពីម៉ោង១១យប់ ដល់ម៉ោង ៣រំលងអាធ្រាតនេះ ភ្លៀងនៅតែបន្តជាមួយកិច្ចការខ្ញុំរហូតដល់ថ្មើរនេះ។ កាន់តែយប់ ក្នុងសភាពស្ងប់ស្ងាត់នារាត្រីកាល តែអមដោយស្នូរនៃធម្មជាតិ និងស្នូលម៉ាស៊ីនកង្ហារក្នុងអារម្មណ៍របស់ខ្ញុំ គំនិតនានាបានផុសឡើងជាបន្តបន្ទាប់។
គិតទៅ ក្នុងរយៈពេលប៉ុន្មានខែ ប៉ុន្មានសប្ដាហ៍នេះ ជីវិតខ្ញុំប្រៀបដូចជាមានការបត់ ពែនយ៉ាងខ្លាំង ដោយសារតែ ការងារកាន់តែមមាញឹក។ ជីវិតត្រូវស្ថិតក្នុងភាពមិនបង្ហាញទៅកាន់អ្នកដទៃ ខ្ញុំបានឆ្លងកាត់នូវរឿងរ៉ាវប្លែកៗ ជាច្រើនរាប់មិនអស់ក្នុងជីវិត។
ភាពល្វីងជូចត់ ជាមួយការងារ បានធ្វើឲ្យខ្ញុំធ្លាក់ខ្លួនឈឺពាក់កណ្ដាលការងារ។ អាចថាជាភាពអាម៉ាស់មួយនៃសុខភាពខ្ញុំ។ ខ្ញុំលែងគិតពីខ្លួនឯងហើយ គឺដឹងច្បាស់ថាខ្លួនឯងមុខតែនឹងឈឺ តែនៅតែធ្វើ ធ្វើទាល់តែទៅលែងរួច។
ការងារមិនទាន់ចប់ស្រួលបួលផង ជីវិតស្នេហាក៏ជួបប្រទះនឹងភាពទុក្ខសោកបន្តទៀត។ ការមិនយល់ចិត្ត ក៏កើតមានឡើង។ ខ្ញុំតែងតែគិតអំពីគេ តែគេមិនបានដឹងពីរឿងនេះទេ… ទេ… ថាចឹងក៏ខុសដែរ ព្រោះប្រហែលជាខ្ញុំមិនបានមើលថែនាងដិតដល់ទើបបានជានាងឈឺ ហើយលែងចង់ប្រាប់ពីសុខទុក្ខដល់ខ្ញុំ។
មិនទាន់ធូររឿងពីរទន្ទឹមគ្នាស្រួលបួលផង គ្រួសារឯណេះ មានវិបត្តិហិរញ្ញវត្ថុកើតឡើង។ ខ្ញុំមិននិយាយទេ ព្រោះប៉ាធ្លាប់ប្រាប់ថា កិត្តិយសជារឿងសំខាន់។ ភាពមើលងាយជារឿងអាម៉ាស់ណាស់សម្រាប់គ្រួសារខ្ញុំ ហើយខ្ញុំក៏មិនចង់ឃើញដែរ។
ណ្ហើយសម្រាកពីរឿងនេះទៅ… មិត្តភក្តិដែលណាត់ថា ធ្វើលំហាត់រួមគ្នា ក៏ត្រូវបរាជ័យ ដំណាលគ្នានេះទៀត ព្រោះរវល់កិច្ចការ និងឈឺផង។ ក្រោយមក មួយរយៈ គែថាក្រុមគេសម្រេចដកខ្ញុំចេញពីក្រុម។ ខ្ញុំបាក់ទឹកចិត្តអស់រលីង សឹងតែបន្តិចក៏គ្មានដែរ។
ចង់យំក៏យំមិនចេញដែរ… ព្រោះថាយំឆ្អែតក៏បាន… ហ៊ឺ! ដូចជាចៃដន្យពេកហើយ ខ្ញុំនេះ។
មិនជឿខ្លួនឯងទេ ក៏ចាប់ងើបឡើងវិញក្នុងសភាទើបតែដកសារ៉ូម និងចាក់៤ម្ជុល ខ្ញុំក៏ទៅធ្វើការបង្ហើយជាមួយកិច្ចការTalkshowសំខាន់មែនទែនរបស់កម្មវិធីខ្ញុំ។ មិនដឹងថាមកពីកម្លាំងឬយ៉ាងណាទេ ខ្ញុំពិតជាធុញទ្រាន់ណាស់ជាមួយការប្រាប់ទៅកាន់ក្រុមការងារនៅឆាក។ ការរៀបចំនានា ចំពោះខ្ញុំពេលនោះ ហាក់ដូចជារញ៉េរញ៉ៃមែនទែន។
ស្មុគស្មាញណាស់!!!!!! ជីវិតបានរាងធូរបន្តិច!!! ស្រាប់តែផ្ដើមគំនិតធ្វើកម្មវិធីនៅភោជនីយដ្ឋានម៉ាក់ប៉ា ព្រោះមិនចង់ឃើញម៉ាក់ពិបាកចិត្ត ក៏ទៅពឹងមិត្តភក្តិទាំងឡាយ ដើម្បីជួយ។ ហ៊ឺយ!! ពេលនេះ ហើយគឺមហាមមាញឹកជាងមុនទៀត។
អាទិត្យថ្ងៃជប់លៀង គឺប្រឡងFinalបញ្ចប់ឆមាស ប្លង់៦ រូបគំនូរ៣ មិនទាន់បានធ្វើទាំងអស់ ព្រោះរវល់ការងារTalkshowពេក ពឹងមិត្តភក្ដិគេរវល់អស់ហើយ។ គ្មានអ្នកណាជួយបានទេ។
និយាយទៅវល!!!! វលនិយាយមិនដឹងក្បាល មិនដឹងកន្ទុយទេ!!! អាហ្នឹងហើយ គឺជីវិតដ៏ខ្លី ដែលមើលឃើញវែងរបស់ខ្ញុំ…..
ជីវិតគឺអីចឹង 😦 😦
😦
មួយៗទៅបញ្ញា កុំបង្ខំវា! “ខ្សែពិនបើធូរពេកក៏មិនពិរោះ តឹងពេកអាចនឹងដាច់”
អីបញ្ញាចេះលែងពិនអត់!
អត់ចេះផងហ្នឹង បើចេះម៉េចដាច់បង! 😀
ហុហុហុ
ពិត!
សួស្តីបញ្ញ! ម៉េចកំសត់ម៉្លេះ !!?
បាទសួស្ដីបង! រីករាយដែលបានស្គាល់បង! 🙂