ជំហានជោគជ័យនៃ​ចម្រៀង​ពីរ​បទ​របស់​ខ្ញុំ ^^’

ស្តង់ដារ

មិនមែនជាអ្នកល្បី តែជាអ្នកចូលចិត្ត និងស្រឡាញ់ផ្នែកនេះមួយរូប!

កាលពីប៉ុន្មានពេលមុន ដោយឃើញថាភាពនិយមនៃFacebookកំពុងតែមាន​ប្រជាប្រិយភាព​ខ្លាំង​ក្នុង​ចំណោម​យុវវ័យ ខ្ញុំ​ក៏​សាក​តែង​ចម្រៀង​បទ​ទី​២​ដែល​ទាក់ទង​ពី​តថភាព​នៃ​Facebook ដែល​មាន​ចំណងជើង​ថា៖ លង់ស្នេហ៍​តាម​Facebook ឬ ជា​ភាសា​អង់គ្លេស Facebook Fallin Love។ ការ​តែង​បែប​នេះ មិនមែន​ជាការធ្វើអាជីវកម្ម​នោះ​ទេ គឺ​តែង​ដើម្បី​កម្សាន្ត​អារម្មណ៍​ក្នុង​យុវកាល និង​កំដរ​គំនិត​កុំ​ឲ្យ​កប់បាត់​​ជាមួយ​ពេល​វេលា​ឥតប្រយោជន៍។ ខ្ញុំ​បាន​បង្ហោះ​វា​ក្នុង​គេហទំព័រ​ផ្ទាល់​ខ្លួន​បន្ទាប់​ពី​ធ្វើរួច។

ជាលទ្ធផល បទ លង់ស្នេហ៍តាមFacebook នេះបែរជាទទួលបានចំណាប់​អារម្មណ៍​ខ្លាំង​សម្រាប់​មិត្តភក្តិ​ក្នុង​នោះ​មែនទែន រហូត​មាន​Messageមក​សុំ​Download ទុក និង​សូម​Share ជាច្រើន ផងដែរ។ ក្នុង​នោះ​ស្រាប់​តែ​មាន​បងប្រុស​អ្នករួម​ជំនាញ​ម្នាក់​បាន​ផ្ញើរសារ​មក​សំណូមពរ​ឲ្យ​ជួយ​តែង​ចម្រៀង​សម្រាប់​គាត់​មុន​គាត់​ទៅ​រៀន​នៅ​ប្រទេស​ម៉ាឡេស៊ី។

លង់ស្នេហ៍តាមFacebook

លង់ស្នេហ៍តាមFacebook

គាត់​បាន​ផ្ញើរ​Messageជាអត្ថបទ​សង្ខេប​ពី​ប្រវត្តិពិត​របស់​ជីវិតគូរស្រករ​គាត់មក​កាន់​មែល​ខ្ញុំ​នៅ​ឯ​Facebook។ ខ្ញុំមិនហ៊ាន​សន្យា​គាត់​ប៉ុន្មាន​ទេព្រោះ​ខ្លាច​ធ្វើ​មិន​កើត និង​ពិសេស​ជា​បទ​សំណូមពរ ដែល​ខ្ញុំ​មិន​ដែរ​តែង​តាម​សំណូមពរ​អ្នក​ណា​ទាល់​តែ​សោះ ពោល​គឺ​រាល់​ចម្រៀង​គឺ​សុទ្ធ​តែ​តែង​ពីអារម្មណ៍ ប្រឌិត​ ស្រមើស្រមៃ​ទាំងអស់។

ទោះ​ជា​មិន​ហ៊ាន​សន្យា​ក៏​សាក​មើលដែរ។ ខ្ញុំ​បាន​សាក​សរសេរ​Draftលើក​ទី​១ រួច​បង្ហោះ​ជាDoc ក្នុងFacebook នៅ​ថ្ងៃ​ទី២០ ខែ​មករា ឆ្នាំ២០១១ ពោល​គឺ​ថ្ងៃបន្ទាប់ ឃើញ​ថា​មាន​គេ​គាំទ្រ​គួរ​សម។ ការ​គាំទ្រនេះ​ហើយ គឺជា​កម្លាំង​ចិត្ត​ខ្ញុំ​សម្រាប់​បន្ថែម​ឲ្យ​ខ្ញុំ​អាច​ធ្វើ​ភ្លេង​Draftលើក​ទី២ចប់​ នៅថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០១១​នេះ។ ប៉ុន្តែ​មិន​ទាន់​ចេញ​ជា​ផ្លូវ​ការ​នោះទេ ព្រោះ​កំពុង​តែស្វែងរក​Studioសម្រាប់​ថត​ចម្រៀង​។

ក្នុង​ពេល​តែ​មួយដែល​បទនេះ​កំពុង​តែ​ចេញ​ជា​ពង្រាង​លើក​ទី២​របស់​ខ្លួន បង ​គាំ ច័ន្ទ​រស្មី អ្នក​ដឹកនាំ​​ក្រុម​ផលិត​វ័យ​ក្មេង និង​ជាមិត្ត​រួម​ជំនាញ​ផ្នែក​ផលិត​ជាមួយ​ខ្ញុំ​ផង បាន​ជជែក​គ្នា​ជាមួយ​ខ្ញុំ​ដើម្បី​យក​បទ​ លង់ស្នេហ៍តាមFacebook មុន​​យក​ទៅ​ថត​ជាMV ជាមួយ​នឹង​កាម៉េរ៉ា Cannon 7D។ វា​ពិត​ជា​ក្ដី​រំភើប​មែន​ទែន។ លើស​ពី​នេះ​ទៅ​ទៀត ម្ចាស់​ប្រវត្តិ​ពិត បង សៅ សីហា អ្នក​ដឹកនាំ​ក្រុម​ផលិត​វ័យ​ក្មេងដែរ​នោះ ក៏​បាន​Callមក​ខ្ញុំ​អំពី​ទឹកចិត្ត និងបំណង​ចង់​ថតMVរបស់​គាត់​ចំពោះ​បទ​នេះ​មុន​គាត់​ទៅ​Malaysia។ ពិត​​ជា​រីករាយ​មែនទែន​ចំពោះ​កិច្ចការ​ពីរ​ចុងក្រោយ​នេះ ព្រោះ​នេះជាបំណង​ខ្ញុំ​ប៉ង​យូរ​មកហើយ។

ទំនុក​ថ្មី ភ្លេង​ថ្មី ការ​ដឹកនាំ​សាច់រឿង​ថ្មី ការ​រៀបចំផលិត​ថ្មី ផលិត​ដោយ​ផលិតករ​វ័យ​ក្មេង នានា ។ នេះ​ជា​គោល​បំណង​នៃ​មូលនិធិ​ខ្សែភាពយន្ត​ចាស់​របស់​ខ្ញុំ។

ស្អែកថ្ងៃនេះម្សិលមិញ

ស្អែកថ្ងៃនេះម្សិលមិញ

បើប្រិយមិត្តណាមានFacebookអាចចុចជម្រើសនេះ​ដើម្បី​មើលបាន៖ លង់ស្នេហ៍តាមFacebook និង ស្អែកថ្ងៃនេះម្សិលមិញ

សូមអរគុណ! និង សូមជូនពរទាំងអស់គ្នា!!!! ^^’

មួយចំលើយ »

  1. ពិតជាមានទឹកដៃក្នុងការនិពន្ធល្អមែន ម៉េចមិនទាក់ទងរកផលិតកម្ម ចេញឌីសជាផ្លូវការតែម្តងទៅប្អូន ! ចាំបងជួយចាក់ឲ…..

    • អើយបងអើយ!! ប្រហែលជាគ្មានផលិតកម្មណាគេទិញទេ! តែបើបងអាចចាក់បាន ចាំខ្ញុំផ្ញើរឲ្យបងណា៎!!! ខ្ញុំក៏មានតែងជាលក្ខណៈពីដើមដែរ!! តែខ្ញុំអាចសូមលេខបងបានទេ?

បញ្ចេញមតិ