រឿងខ្លះដែលខ្លួនខ្ញុំមិនចង់ធ្វើតែធ្វើរួចទៅហើយ….

ស្តង់ដារ

យប់មិញនេះ មានការឈ្លោះប្រកែកគ្នាជាមួយនឹងអ្នកម្ដាយខ្ញុំបន្តិច… បន្ទាប់មក ខ្ញុំបែរជាហ៊ានធ្វើអំពើដែលមិនគួរឲ្យជឿមកកាន់ខ្លួនឯង (មានន័យថាមិនប៉ះពាល់នឹងអ្នកដទៃឡើយ)…. ពេលនោះ ខ្ញុំក៏ត្រូវយ៉ាងតំនមមកលើក្បាល និងដាច់សសៃភ្នែក បណ្ដាលឲ្យឈាមកកក្នុងភ្នែក… ពេលធ្វើបែបនេះហើយ ហាក់ដូចជាមិនដឹងខ្លួនធ្វើអីសោះ… តែឃើញម៉ាក់ខ្ញុំស្រែកថា គាត់ពិបាកចិត្តណាស់ពេលឃើញខ្ញុំមានសភាពបែបនេះ ទើបខ្ញុំងើបរួចលើកដៃសំពះ ទៅកាន់គាត់ និងសូមទោសគាត់ :cry:។ ខ្ញុំមិនយល់សោះថា មានរឿងអីបានជាបែរជា ហ៊ានធ្វើបែបនេះ ខ្ញុំឈឺចាប់ណាស់ពេលដឹងថាម៉ាក់ពិបាកចិត្តចំពោះខ្ញុំ… 😦

ពេលនេះ ទើបមកពីពេទ្យវិញ… មានថ្នាំបន្តក់… ពេទ្យថាអត់អីទេ…. ម៉ាក់កូនសូមទោស ផង។ ប៉ាកូនសូមទោសផង។ 😦

មួយចំលើយ »

  1. មិនត្រូវខឹងនៅពេលមានកំហឹង។ មិនត្រូវធ្វើការសំរេចចិត្ត និយាយបញ្ចេញយោបល់ … ពេល អារម្មណ៏មិនល្អរាប់ទាំងខឹង ពីបាកចិត្ត បាក់ទឹកចិត្ត

    • មែនហើយ!! ខ្ញុំជាមនុស្សចូលចិត្តលេងសើចច្រើន តែក៏ចូលចិត្តស្ងប់ស្ងៀមដែរ…. ប៉ុន្តែពេលបាក់ទឹកចិត្ត ពិបាកចិត្ត ខ្ញុំមានអារម្មណ៍ថា ថ្ងៃស្អែកមិនមែន ជាការពិតសម្រាប់ឆ្លងនោះទេ…. មិនយល់ដែរ ទោះមិនចង់គិត… ខ្ញុំព្យាយាមតាំងចិត្តនឹងបំបាត់វាណាស់ឥឡូវ….

  2. សំណាងល្អ គាត់មិនមានជំងឺបេះដូង កុំអីគាត់ច្បាស់ជាស្លុតរន្ធត់ចិត្តហួសប្រមាណ កាលដែលឃើញកូនប្រុសសំលាញ់របស់គាត់ធ្វើបែបនេះ។

  3. ចុម!!! ដាច់សរសៃភ្នែក!!!! សង្ស័យតែបោកក្បាលនឹងជញ្ជាំងហើយមែនទេ? កុំធ្វើអ្វីដែលមិនមានប្រយោជន៍ រឺ ធ្វើអ្វីដែលធ្វើឲ្យអ្នកដទៃ ពិបាក!!!!! ដូចជាម៉ាករបស់លោកជាដើម!!!!

  4. សរុបទៅបងឯងលើកក្រោយមិនត្រូវធើ្វបែបនេះឡើយលើកក្រោយ វាមិនត្រឹមតែពិបាកដល់យើងទេ នូវមានអ្នកមួយចំនួនទៀតចូលរួមក្នុងករណីនេះ។

  5. មែន​ហ្នឹង​! កុំ​ធ្វើ​ឱ្យ​គាត់​ពិ​បាក​ចិត្ត​ទៀត​អី! ល្អ​ហើយ​ដែល​ពូ​សុំ​ទោស​គាត់ និង​ដឹង​កំហុស​ខ្លួន! ពេល​ដែល​យើង​ដឹង​កំហុស​ហើយ​ នឹង​អាច​រក​ត្រូវ​ឃើញ​វិញ!!! គ្មាន​នរណា​ដែល​ថា​មិន​ខុស​នោះ​ទេ តែ​ត្រង់​ថា គេ​ហ៊ាន​ធ្វើ​ការ​កែ​ប្រែ​វា​ឬ​ក៏​អត់​តែ​ប៉ុណ្ណោះ…

    • អរគុណ!!! ខ្ញុំមិនចង់ឲ្យមានវិប្បដិសារីច្រើននោះទេ… ថ្វីបើវ័យប៉ុណ្ណេះ តែចំពោះរឿងរ៉ាវបានឆ្លងកាត់ច្រើនណាស់…. ខ្ញុំឈឺចិត្តបំផុតនៅពេល​ ដែលដឹងថាខ្លួនខុស…

  6. ក្រោយ​ពី​បាន​បាត់​មុខ​​បាត់​មាត់​ពី​ដែន​ដី​ WordPress ដ៏ល្អ​ស្រស់​ត្រកាល​ អស់​មួយ​រយៈ​កន្លង​មក ខ្ញុំ​បាទ​មាន​ការ​ក្តី​នឹក​រលឹក​ជា​ពន្លឹក​ ដល់​ប្រជានុរាស្ត្រ​នៃ​​នគរ​​សិប្បនិមិត្ត​​ ដែល​ពោរពេញ​ដោយ​សេរីភាព​​​មួយ​​នេះ​។ តើ​អស់​លោក​អ្នក​នាង​កញ្ញា​​ទាំងអស់​គ្នា​ សុខ​ទុក្ខ​ជា​ធម្មតា​ទេ​​?​

    ឆាក​ជីវិត​របស់​យើង​ម្នាក់​ៗ តែង​តែ​បន្ត​ដំណើរ​ទៅ​មុខ​ជា​ដរាប ទោះ​ជាមាន​​រឿង​ល្អ​និងឬ​អាក្រក់​កើត​មាន​ឡើង​ ចំពោះ​រូប​យើង​យ៉ាង​ណា​ក៏​ដោយ​។ ដូចនេះ ដើម្បី​ចូល​រួម​បង្កើត​បរិយាកាស​ដ៏​រីករាយ និង​ពោរ​ពេញ​ដោយ​ក្តី​សង្ឍឹម​ សម្រាប់​​ជីវិត​របស់​យើង​ទាំងអស​គ្នា ខ្ញុំ​បាទ​នឹង​​ចាប់​ផ្តើម​ថត​និង​ចុះ​​ផ្សាយ​​ ខ្សែ​ភាពយន្ត​ប្រឌិត (Machinima) រឿង “ ឥន្ទ្រី​ខៀវ” សារ​ជា​ថ្មី​ម្តង​ទៀត​។ ហើយ​ខ្ញុំ​បាទ​សន្យា​ថា នឹង​ខិត​ខិត​ឲ្យ​អស់​ពី​កម្លាំង​កាយ​ចិត្ត ដើម្បី​ធ្វើ​ខ្សែ​ភាពយន្ត​ប្រឌិត​ថត​ថ្មី​នេះ អាច​ក្លាយ​​ជា​ចំណី​អារម្មណ៍​ដ៏​ពេញ​ចិត្ត​មួយ​ សម្រាប់​អស់​លោក​អ្នក​នាង​កញ្ញា​​ទស្សនា នៅ​ពេល​ទំនេរ​។ ទន្ទឹម​នឹង​នេះ​ដែរ ខ្ញុំ​បាទ​នឹង​រង់ចាំ​ទទួល​យក​ជានិច្ច នូវ​គ្រប់​​ការរិះគន់​កែ​លម្អ​ទាំងឡាយ​ណា​ ដែល​អាច​ធ្វើ​ឲ្យ​ខ្សែ​ភាពយន្ត​ប្រឌិត​របស់​ខ្ញុំ​បាទ​ មាន​លក្ខណៈ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​។ ខ្សែ​ភាពយន្ត​ប្រឌិត​របស់​ខ្ញុំ​បាទ នឹងត្រូវ​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ​ថ្មី​របស់​ខ្ញុំ​បាទ​ ដែល​មាន​អាស័យដ្ឋាន​ដូច​តទៅ​នេះ http://vuthdevelop.blogspot.com/

    សូម​ទទួល​យក​នូវ​ការរាប់អាន​ដ៏​ខ្ពង់ខ្ពស់​ពី​ខ្ញុំ​បាទ

    កួរ​ស្រូវ

  7. យី!!!! ដាច់សរសៃភ្នែកហើយហ្នឹង ម៉េចក៏នៅមកសរសេរប្លកកើតទៀត។ មិននៅសំរាកលើពូក លើគ្រែអីទៅ សំរាកឲ្យច្រើនដើម្បីឲ្យសុខភាពប្រសើរឡើង!!!! ណា៎៎ណា៎៎!!!

  8. ឪពុក​ម្ដាយ​គឺ​អញ្ចឹង បើ​ទោះ​ជា​កូន​ធ្វើ​ខុស​យ៉ាង​ណា ធ្វើ​ឲ្យ​ពួក​គាត់​ខឹង​យ៉ាង​ណា ក៏​ចុង​ក្រោយ នៅ​ពេល​ឃើញ​កូន​ទទួល​ការ​លំបាក ពួក​គាត់​ក៏ពិបាក​ចិត្ត​ដែរ ។

  9. ក្រោយ​ពី​បាន​បញ្ចប់​ការសិក្សា​នៅ​វិទ្យាល័យ​រួច​មក កម្លោះ​ដ៏​ស្រស់​សង្ហារ​ម្នាក់ ​​​ដែល​មាន​ឈ្មោះ​ថា កែវ បញ្ញាវុធ បាន​ទៅ​ប្រឡង​​ប្រជែង​ចូល​ធ្វើ​ជា​​ទាហាន​ទ័ព​អាកាស​នៅ​ក្នុង​​កង​ខេមរ​ភូមិន្ទ​​នៃ​ព្រះរាជាណាចក្រ​​កម្ពុជា​។ដោយសារ​រូប​គេ​​ធ្លាប់​ជា​​សិស្ស​ឆ្នើម​​នៅ​ក្នុង​មុខ​វិជ្ជា​គណិតវិទ្យា និងធ្លាប់​​មាន​ឈ្មោះ​​ល្បីល្បាញ​ខាង​ដោះ​ស្រោយ​លំហាត់​គណិតវិទ្យា ​បាន​យ៉ាង​លឿន​រហ័ស​​​ដូច​ផ្លេក​បន្ទោរ​ កម្លោះ​ កែវ បញ្ញា​វុធ ​ក៏​បាន​​ប្រឡង​ជាប់ និង​ត្រូវ​បាន​ជ្រើសរើស​​ជា​អាកាសយានិក ​​សម្រាប់​ការបើកបរ​យន្តហោះ​ប្រដេញ​​​ដ៏​ទំនើប​បំផុត​ បើ​អាច​ធ្វើ​ទៅ​បាន​។

    ដោយ​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា ពុំ​ទាន់​មាន​សាលា​​កង​ទ័ព​អាកាស និង​គ្រូ​បង្វឹក​​​​ដែល​មាន​ជំនាញ​គ្រប់គ្រាន់​ ក្នុង​ការបង្ហាត់​បង្រៀន​ក្រុម​អាកាសយានិក​នៃ​យន្តហោះ​ប្រដេញ កម្លោះ​ កែវ បញ្ញាវុធ ក៏​ត្រូវ​បាន​​អគ្គបញ្ជាការ​នៃ​កងទ័ព​អាកាស បញ្ជូន​ឲ្យ​ទៅ​រៀន​នៅ​​​ស​ហព័ន្ធ​រុស្ស៊ី​​។
    អាន​បន្ត>>

បញ្ចេញមតិ