Daily Archives: ខែ​មេសា 13, 2010

វិលត្រឡប់ទៅកាន់ទីឋានដែលធ្វើឲ្យខ្ញុំចូលចិត្តចម្រៀងពីដើម

ស្តង់ដារ

អ្នកទាំងអស់គ្នាប្រហែលជាមិនដឹងទេថា ខ្ញុំចូលចិត្តចម្រៀងពីដើម។ តាមពិតពីមុននឹងទៀត ខ្ញុំចូលចិត្តតែបទសម័យទេ… តែលុះត្រឡប់ពីទៅលេងរៀតណាម លើកទី១មក… ខ្ញុំក៏ចាប់ចូលចិត្តបទពីដើមរហូត គឺកាលណោះអាយុ១៣ ១៤ឆ្នាំ… បន្ទាប់ពីខ្ញុំចូលចិត្ត ខ្ញុំក៏ចេះតែបទភ្លេងខ្លួនឯង… រួចចេះធ្វើភ្លេងម៉ាស្ដាប់យល់រហូតមក…. ពេលនេះ ខ្ញុំបានទៅលេងទីនោះម្ដងទៀតហើយ… ទីនោះគឺ ដាឡាត់… ទីក្រុងលើភ្នំរបស់រៀតណាមខាងជើង…

ចូលឆ្នាំទៅលេងកម្ពុជាក្រោម និងវៀតណាមខាងជើង…

ស្តង់ដារ

ស្អែកនេះ នៅវេលាម៉ោង១រសៀល ឡើងយន្តហោះ(ហាស ហាស) ទៅលេងក្រុងព្រៃនគរ និង ក្រុងដាឡាដហើយ…. ខ្ញុំនឹងធ្វើបទស្រាវជ្រាវខ្លីៗទាក់ទងជាមួយនឹងដីកម្ពុជាក្រោម​នោះ បើអាច។ អ្នកធ្វើដំណើររួមមាន ម៉ាក់ ប៉ា ប្អូនស្រី និង លោកយាយ…. ហើយចាំម៉ោវិញ ថតឲ្យចាស់ដៃម៉ាដង ព្រោះសាកថ្មម៉ាយប់ហើយ…. :-p

ចូលរួមធ្វើឲ្យអតីតកាលជាតិរស់ឡើងតាមរយៈ BOPHANA CENTRE

ស្តង់ដារ

ចូលរួមទាំងអស់គ្នា....

តើអ្នកមានឯកសារណាដែលទាក់ទងនឹងអតីតកាលរបស់អ្នកឬគ្រួសាររបស់អ្នកឬទេ?

បើមាន សូមកុំទុកយូរ… ដកទូរស័ព្ទរបស់អ្នក រួចទំនាក់ទំនងមកកាន់មជ្ឈមណ្ឌបុប្ផាណា (BOPHANA CENTRE) តាមរយៈទូរស័ព្ទលេខ (855) 23 99 21 74 ឬតាមរយៈ​អាស័យដ្ឋានផ្ទះលេខ ៦៤ , ផ្លូវលេខ២០០ ឬ វិថីឧកញ៉ាម៉ែន (បើជិះតាមវិថីមុន្នីវង្ស ផ្លូវនោះនៅខាងស្ដាំដៃ) ឬទំនាក់ទំនងមកកាន់ Email: arpaa@bophanna.org និង Web: http://www.bophana.org ឬមួយក៏អាចទាក់ទងមក Blog របស់ខ្ញុំនេះក៏បាន…

តើអ្នកចង់ស្រាវជ្រាវរកឯកសារជាអាត់ ខ្សែភាពយន្ត អត្ថបទ ឬសិល្បៈ ណាមួយឬទេ?

សូមអញ្ចើញមក មជ្ឈមណ្ឌលបុប្ផាណា ទាំងអស់គ្នា… ស្រូតឡើងជួបគ្នានៅទីនោះ…

បញ្ជាក់៖ មជ្ឈមណ្ឌលមិនគិតពីជាតិសាសន៍ ឬ វ័យនោះទេ ប៉ុន្តែសូមឲ្យតែឯកសារនោះ ជាកម្មសិទ្ធិរបស់អ្នកពិតៗ។

វិលទៅកាន់អតីតកាលជាមួយ Bophanna…

ស្តង់ដារ

សូមជួយផ្ដល់ឯកសារពីមុនដែរអ្នកមានតម្កល់ទុកនៅទីនេះ...ថ្ងៃនេះនៅវេលាម៉ោង១០នាទីព្រឹក ខ្ញុំនិងបងផាន់ណាបានចេញស្រាវជ្រាវតាមដាន តម្រុយខ្សែភាពយន្ត លម្អងផ្កាស្លា បន្តនៅឯមជ្ឈមណ្ឌលបុប្ផាណា (សូមបញ្ជាក់ថា មជ្ឈមណ្ឌលបុប្ផាណាមានទីតាំងនៅ វិថីឧកញ៉ាម៉ែន (២០០), បើជិះតាមផ្លូវមុន្នីវង្សមក ផ្លូវនេះនៅខាងស្ដាំដៃ)។ ការចុះទៅស្រាវជ្រាវនៅមជ្ឈមណ្ឌលជាលើកដំបូងនេះ មានគោលបំណងចម្បងចង់ជួបជាមួយនឹង ឯកឧត្ដម អៀវ បណ្ណាការ ដើម្បីធ្វើបទសម្ភាសន៍ទាក់ទងជាមួយនឹងរឿង លម្អងផ្កាស្លា ដែលគាត់ជាអ្នកលាងដុំហ្វីលនៃរឿងនោះផ្ទាល់។ ក៏ប៉ុន្តែពួកខ្ញុំក៏ឆ្លៀតពេល ស្រាវជ្រាវបន្ថែមនូវឯកសារដ៏សម្បូរនៅទីនោះផងដែរ។ ដោយឡែក យើងមិនទាន់​បានទាក់ទងដោយផ្ទាល់នោះ ព្រោះមូលហេតុមកពីគៀកនឹងថ្ងៃឈប់សម្រាកទៅហើយ ណាមួយទាល់តែមានសេចក្ដីអនុញ្ញាតិពីឯកឧត្ដមទៀតទើបយើងអាចចូលបាន។ មើលព័ត៌មានទាក់ទងពីមជ្ឈមណ្ឌលសូមទំនាក់ទំនងទៅកាន់អាសយដ្ឋាន៖

http://www.bophanna.org

ស្នាមញញឹមNooN ជូនពរឆ្នាំថ្មី!!!

ស្តង់ដារ

ញញឹមជូនពរអ្នកទាំងអស

សូមឲ្យស្នាមញញឹមដែលតំណាងឲ្យសុភមង្គល រីករាយ ជោគជ័យ និងសុខភាពល្អនេះ នៅតែឋិតឋេរជាមួយអ្នកទាំងអស់ជានិច្ច។ ជូនពរឆ្នាំថ្មី!!!!